អភិបាលខេត្ត​កំពង់ចាម ជួប​លើកទឹកចិត្ត​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ប្រចាំខេត្ត​ដោយ​លើកសរសើរ​ផង​ផ្ដល់​កម្លាំងចិត្ត​ក្នុង​ភាពជា​ដៃគូរ​ដ៏​ល្អ​

847
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​កំពង់ចាម​៖ លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម លើកឡើង​នៅ​ចំពោះមុខ​អ្នក​សារ​ព័​ត៍​មាន​ក្នុង​ខេត្ត​លោក​ថា​៖​មនុស្ស​ជំនាន់​នេះ​តទៅ ទោះបី​ក្នុងឋានៈ​ណា​? មុខងារ​អ្វី​? មុខរបរ​អ្វី​? ជីវភាព​កំរិតណា​? គឺ​សុទ្ធតែ​ត្រូវការ​ព​ត៏​មាន ហើយ​ត្រូវ​ចេះ​ប្រើ​ព័​ត៏​មាន សម្រាប់​ការរស់នៅ និង បង្កើន​ភាពជោគជ័យរ​បស់​ខ្លួន​បន្ថែមទៀត​។​
​ ​ចំពោះ​ការលើកឡើង​របស់លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃអាទិត្យ ថ្ងៃទី ០៨​ខែមេសា ឆ្នាំ​២០១៨ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ក្នុង​ខេត្តកំពង់ចាម ក្នុងឱកាស​មុន​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ខណៈដែល​កន្លងមក​គេ​តែង​ឃើញ​លោក​គួច ចំរើន មាន​ភាព​ស្និត​ស្នាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ដោយបាន​ចាត់ទុក​គ្នា​ជា​បងប្អូន ជា​សហការី​ដ៏​ល្អ​ក្នុង​ការផ្ដល់​ផល​ប្រ​យោ​ជ​ន៌​ឱ្យ​គ្នា​ទៅវិញទៅមក​។​
​ ​គេ​គិតថា​៖​នៅ​កំពង់ចាម លោក​គួច ចំរើន ជា​អភិបាលខេត្ត​ទី​១​ហើយ ដែល​បាន​បើកចំហរ​បេះដូង​សហការគ្នា​ទៅវិញទៅមក​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​។​
​គេ​និយាយថា ក្នុងនាម​ជា​អ្នកដឹកនាំ​គួរតែ​ឧស្សា​ជួបជុំគ្នា​ញឹកញាប់​ដើម្បី​បង្កើន​នូវ​ភាពស្និទ្ធស្នាល​បន្ថែមទៀត រវាង​ថ្នាក់ដឹកនាំ​ជាមួយ​ក្រុម​អ្នក​ព័​ត៍​មាន​ជាពិសេស​អ្នកដឹកនាំ​ពូកែ​គឺ​ក្ដាប់​ព័​ត៍​មានបាន​ក្នុង​ដៃ​៥០​ភាគរយ​និង​ស្គាល់​ព័​ត៍​មាន​គ្រប់​ជ្រុងជ្រោយ​ពិតជា​អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​។​
​ជាក់ស្ដែង​យើង​មាន​គំរូ​ដ៏​មហា​ល្អ ដោយ​សម្ដេច​តេ​ជោ​តែងតែបាន​យកចិត្តទុកដាក់​និង​ធ្វើការ​ជាមួយ​អ្ន​កាសែត​ឬ​សារព័ត៌​យ៉ាង​ជិតស្និត​បំផុត​រយៈពេល​៣៩
​ឆ្នាំនេះ ដោយហេតុ​នេះហើយ ទើប​សម្ដេច​ក្ដាប់​ព័ត៌មាន​បាន​នៅក្នុង​ដៃ​គ្រប់​ជ្រុងជ្រោយ​ដឹកនាំ​និង​បញ្ជា​បាន​ទាន់ពេល​និង​ជោគជ័យ​ជានិច្ច​៕​

#