អភិបាលខេត្ត​កំពង់​ឆ្នាំង​និង​លោកជំទាវ​អញ្ជើញ​ចូលរួម​បុណ្យមាឃបូជា​នៅ​វត្ត​អារញ្ញកា​រ៉ា​ម ក្រុង​កំពង់ឆ្នាំង

496
ចែករម្លែក

ដោយ​:​សន សក្តា​/​កំពង់ឆ្នាំង ៖ ឯកឧត្តម ​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោកជំទាវ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ​និង ប្រជា​ពុទ្ធ​បរិ​ស័​ទ្ទ​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​និមន្ត​និង​អញ្ជើញ​ចូលរួម​ប្រារព្វ​ពិធីបុណ្យ​មាឃបូជា​យ៉ាង​អធិកអធម នៅ​វត្ត​អារញ្ញការាម ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង​។​

​សូមបញ្ជាក់ថា បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះ​សម្មា​​សម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធ​សាស​នា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី ១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់​។ ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំ​ណោម​ព្រះសង្ឃ​ចំនួន ១២៥០​អង្គ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា។​

​ឯក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៤០​ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពី ថ្ងៃជ័យ​ជំនះ ៧ មករា ព្រះរាជាណាចក្រ​កម្ពុជា មានការ​ផ្លាស់ប្តូរ​យ៉ាង​ធំធេង ពី​ទឹកដី​មួយ​ដែល នៅសល់តែ​គំនរ​ផេះផង់ ស្លាកស្នាម​នៃ​ភ្លើង​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​បានក្លាយ​មកជា​ទឹកដី​កំពុងមាន​ការអភិវឌ្ឍ ការរីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ។​

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​បន្ថែមថា ការរីកចំរើន​ទាំងនេះ​បាន​ដោយសារ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ជា​ប្រមុខ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​នយោបាយ​ឈ្នះ​-​ឈ្នះ​បាន ធ្វើ​ឲ​ប្រទេសជាតិ​មាន​ស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍន៍៕B/