អភិបាលខេត្ត​ក្រចេះ ដែល​ទើប​កាន់តំណែង​ប្ដេជ្ញា​បំពេញ​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​

2163
ចែករម្លែក

​ដោយ​ : ​សេង​ឃួន/​​ក្រចេះ ​៖​ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​២០១៨​នេះ សម្ដេច ក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អ​ញ្ជេ​ី​ញ​ប្រកាស​ឲ្យ​ចូលកាន់​មុខដំណែង​អភិបាល​ខេត្តក្រចេះ​ថ្មី ដោយ លោក វ៉ា ថន​អភិបាលរង​ខេត្ត ត្រូវ​ឡើង​ជំនួស​លោក សរ ចំរុង​។​

​ក្នុង​ពិធី​នេះ​ផងដែរ ក៏មាន​ការចូលរួម​ពី​ថ្នាក់​នាំ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​តុលាការ ព្រះរាជអាជ្ញា ស្នងការ​នគរបាល​ខេត្ត មេ​អាវុធហត្ថ មេ​យោធា ព្រមទាំង​មន្ត្រីរាជការ​ជា​ច្រេ​ី​ន​នាក់​ក្នុង​ខេត្ត​។​

​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានធ្វើ​ការប្តេជ្ញាចិត្តថា នឹង​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ បន្តការងារ​នេះ​ទៅ​ថ្ងៃ​អនាគត និង​ខិតខំ​បម្រើ​រាល់​សំណូមពរ ក៏ដូចជា​សេចក្តីត្រូវការ រាល់​កង្វះខាត​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ទុកឲ្យបងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ជួប​ទុក្ខលំបាក​ឡើយ ហើយជាពិសេស​នោះ នឹង​ខិតខំ​ពង្រឹង​បន្ថែមទៀត លើ​ការទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយនឹង​ប្រទេសជិតខាង ដែល​ជាប់​ភូមិ​ផង របង ជាមួយគ្នា​។

លោកបន្ថែមថា លោក​នឹង​ខិតខំ​បង្កើន លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង​ថែមទៀត ដោយ​ផ្តោត​សំខាន់​លើ​ផ្នែក​សន្តិសុខ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​០៣​អាណត្តិ​ទី​០៥ របស់​រាជរដ្ឋាភិបាល បានកំណត់​ឲ្យ​។​

​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ការកោតសរសើរ ចំពោះ​ស្នាដៃ និង​ការដឹកនាំ​កន្លងមក​ដែល​ខេត្តក្រចេះ សម្រេចបាន​នូវ​លទ្ធផល​ការងារ បាន​យ៉ាង​ល្អ​ត្រចះត្រចង់​គួរ​ជាទី​មោទនៈ ដែលជា​មុខមាត់​ថ្មី​នៃ​ខេត្តក្រចេះ ។ ហើយ​កុំ​ភ្លេច​ត្រូវ ខិតខំ​បម្រើ រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ត្រូវ​ទុក​ប្រជាពលរដ្ឋ ដូចជា ឳ​ពុក​ម្តាយបង្កើត​របស់​យើង ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ សាសនា​អ្វី​ឡើយ ។

​ក្នុងឱកាស​នេះដែរ​សម្តេច ក្រឡាហោម ស ខេង បាន​ក្រើនរំលឹក ដល់​អភិបាលខេត្ត ដែល​ទើបតែ​ចូលកាន់​តំណែង​ថ្មី ត្រូវតែ​ខិតខំ​ធ្វើយ៉ាងណា ពង្រឹង​ឲ្យបាន​នូវ​បទល្មើស​មួយ ចំនួន​ដូចជា បទល្មើស​គ្រឿងញៀន ,​បទល្មើស​នេសាទ ជាដើម​។​ល​។​ នឹង​ដើម្បី​បំពេញ​នូវ​សំនូមពររបស់​ប្រជាពលរដ្ឋ និង​ខិតខំ​ពង្រឹង​ឲ្យបាន​នូវ​រាល់ ការងារ​អសកម្ម ទាំងឡាយណា​ដែល​បាន​ជួបប្រទះ​កន្លងមក​៕​B

លោក វ៉ា ថន អភិបាលខេត្តក្រចេះថ្មី ដែលទើបឡើងកាន់តំណែង