អភិបាលខេត្ត​ចុះ​ពិនិត្យ​ទីតាំង​សណ្ឋាគារ​និង​ផ្ទះសំណាក់​ត្រៀម​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីត​-១៩

59
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀង​៖​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចំពោះមុខ​ឆ្លើយតប​ទៅនឹង​ស្ថាន​ការ នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​រហូតមក​ដល់ពេលនេះ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៨៦​នាក់​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​ចំនួន​១៣​ហើយ​បើទោះបីជា​ខេត្តស្វាយរៀង​មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីត​-១៩​ក៏ពិតមែន​។​ប៉ុន្តែ​យើង​ក៏​មិនត្រូវ​ធ្វេសប្រហែស​នោះដែរ​គឺ​ត្រូវតែមាន​វិធានការ​ការពារ​ឱ្យបាន​ម៉ឺងម៉ាត់​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។​

​ដោយ​រដ្ឋបាលខេត្ត​គឺ​នៅតែ​បន្ត​និង​អនុវត្ត​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​នូវ​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​ឱ្យ​កាន់តែ​ទូលំទូលាយ​និង​ផុស​ផុស​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​នូវ​វិធានការ​បង្ការ​វិធានកា​រ​អនាម័យ​និង​វិធានការ​ច​ត្តា​ឡី​ស័ក​។​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​ព្រមទាំង​បង្កើន​និង​ពង្រឹង​ការអនុវត្ត​វិធានការ​ទាំងនេះ​នៅតាម​បណ្ដា​អង្គភាព​រដ្ឋ​ឯកជន​និង​រោងចក្រ​សហគ្រាស​ទាំងអស់​នៅក្នុង​ខេត្ត ។

​ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ឬ​ប្រទេស​ផ្សេងទៀត​លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​គណៈកម្មការ​ខេត្ត​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​និង​ក្ដាប់​ឱ្យបាន​ច្បាស់លាស់​នូវ​ស្ថិតិ​។​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​និង​ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំង​សណ្ឋាគារ​វ៉ៃ​គោ​និង​ផ្ទះសំណាក់​ស្វាយរៀង​ដែល​គ្រោង​នឹង​ប្រើប្រាស់​ជាទី​កន្លែង​ត្រៀម​បម្រុង​ទុក​សម្រាប់​ការពិនិត្យ ព្យាបាល​ជំងឺ​កូ​វីត​-១៩ ផងដែរ ៕S/​