អភិបាលខេត្ត​ចូលរួម​បុណ្យសព​ជនរងគ្រោះ​ស្លាប់​បាក់​អគារ​៧​ជាន់​នៅ​ព្រះ​ស៊ី​ហ​នុ

292
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​សព​ជនរងគ្រោះ​ជា​អ្នក​ខេត្តកំពង់ឆ្នាំង​ចំនួន​២​នាក់​ទៀត​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ ដែល​ទើបតែ​រកឃើញ​ក្រោយ​គេ ត្រូវបាន​ដឹក​មកដល់​គេហដ្ឋាន​នៅឯ​ស្រុកកំណើត​ហើយ កាលពី​វេលា​ម៉ោង​១​យប់ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា​សព​ទី​១​ឈ្មោះ​ប៊ុន​ម៉ៅ​ភេទ​ប្រុស​អាយុ​៥២​និង​សព​ទី​២.​ឈ្មោះ​គឹម​សុខ​ហៀ​ង​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។​បច្ចុប្បន្ន​ក្រុមគ្រួសារ​សព​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ទ័ព​ត្បែង​ឃុំ​ពង្រ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​ដើម្បី​ចូលរួម​រំលែក​មរណទុក្ខ​និង​ជួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោក​លោកស្រី​ជា​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ព្រមទាំង​នាំយក​ថវិកា​ទៅ​ចូលរួម​បុណ្យសព​ដែល​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ក្នុងភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ដោយ​ក្រុមគ្រួសារ​សព​និ​មួយៗ ចំនួន​២​លាន​៥​សែន​រៀល​។​

​ស្ថិត​ក្នុងពេល​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​សម្តែង​នូ​ង​ការសោកស្តាយ​និង​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំងអស់​បាន​ទៅកាន់​ទី​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕S/​