អភិបាលខេត្ត​តាកែវ​ព្រមាន​ដកហូត​ដី​ពលរដ្ឋ​ណា​ដែល​ដាំ​កញ្ឆា​មក​ទុកជា​សម្បត្តិ​រដ្ឋ​

1203
ចែករម្លែក

(​តាកែវ​) ៖ លោក​ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានចេញ​ការព្រមាន ថ្មី​មួយទៀត​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​យក​​ដី​មក​ដាំ​ដុះ ឬ​ជួល ឲ្យ​ដាំ​ក​ញ្ជា​ខុសច្បាប់ ប្រឈម​នឹង​ការ ដកហូត​ដី​នោះមក​ទុក​ជាស​ម្ប​តិ្ត​រដ្ឋ​។
​ ​
​ការព្រមាន​បែបនេះ របស់លោក អភិបាលខេត្ត​ខណៈដែល​លោក​បាន​អញ្ជើញ ចូលរួម​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿង​ញៀន ដែល​ខេត្ត​បានរៀបចំ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២​សីហា ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព​ខេត្តតាកែវ ។​


​ ​លោក​ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ 

​លោក ឡាយ វណ្ណៈ បាន​ថ្លែង​ទៅកាន់​អាជ្ញាធរ យកចិត្តទុកដាក់​លើ​បញ្ហា​ក​ញ្ជា​នៅ​ស្រុក​គីរីវង់ ដោយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ដី និង​ដី​ដែល​ជាប់​ភ្នំ​បា​យ៉ង់​កោ ដែលជា​ទីតាំង ដាំ​ដុះ​ក​ញ្ជា ត្រូវ​បញ្ឈប់​សកម្មភាព​ដាំ​ដុះ ឬ​ជួល​ឲ្យ​ឈ្មួញ​ដាំ​ក​ញ្ជា​នេះ​តទៅទៀត ព្រោះ​ក​ញ្ជា​នេះ ច្បាប់​កម្ពុជា​យើង​ចាត់ ទុកជា​គ្រឿងញៀន​ខុសច្បាប់ ហើយ​បើ​នៅតែ​បន្តសកម្មភាព​ដាំ​តទៅទៀត ត្រូវ ដកហូត​ដី​មក​ទុក​ជាស​ម្ប​តិ្ត​រដ្ឋ​។
​ ​
​លោក​បាន​បន្ដថា ប៉ុន្តែ​ក្នុងនាម​រដ្ឋបាល​សាលាខេត្ត មុននឹង​អនុវត្ត​នូវ​វិធានការ​ណ៏​ដកហូត​ដី​នេះ គឺ​អាជ្ញាធរខេត្ត នឹង​ចេញ​លិខិត​រដ្ឋបាល​មួយ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំងនេះ ប៉ុន្តែ​បើ​នៅតែ រឹងទទឹង​នោះអាជ្ញាធរ​នឹង​ពិភាក្សា​ជាមួយនឹង​អ្នកច្បាប់​ពី​នី​វិ​តិ​វិធី​ក្នុងការ​កាត់​ដី​ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​។​
​ ​
​លោក​អភិបាលខេត្ត បន្ថែមទៀតថា ដី​ដែល​បាន​កាត់​មកជា​សម្បត្តិរ​ដ្ឋ​ហើយ អាជ្ញាធរខេត្ត​នឹង បែងចែក​ដី ដែល​បានមកពី​បទល្មើស​ដាំ​ក​ញ្ជា​នេះ ចែកជូន​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​អតីតយុទ្ធជន​ពិការ សម្រាប់​ស្រែចម្ការ​ចិញ្ចឹមជីវិត ព្រោះ​បើសិនជា​ទុក​ឲ្យ​ដី​នេះ​អាស្រ័យ​ផល​លើក​ញ្ជា វា​នឹង​បង្ក​ទៅជា​បញ្ហា​ធ្ងន់ធ្ងរ ដល់​អាជ្ញាធ​ខេត្ត ជាពិសេស​វា​បាន​ប៉ះពាល់ ដល់​សង្គមជាតិ​ទាំងមូល​តែម្ដង ។​

​គួរ​បញ្ជាក់ថា កន្លងមក​ក​ញ្ជា​នេះ​សមត្ថកិច្ច​ខេត្តតាកែវ​តែ​បាន​បង្ក្រាប និង​ដុត​បំផ្លាញចោល នូវ​ដើម​កញ្ឆា​ជា​បន្ដបន្ទាប់ ប៉ុន្តែ​នៅតែមាន​អ្នក​លួច​ដាំ​៕ដោយ៖វិបុល