អភិបាលខេត្ត​ថ្មីៈ​ព្រះសីហនុ​,​កំពង់ចាម​និង​ព្រះវិហារ ត្រូវបានតែងតាំង​

691
ចែករម្លែក
លោកគួចចំរើន

​ដោយៈ មុនី​រ័ត្ន​ ​ភ្នំពេញៈ​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​លោក យន្ត មីន ដែល​បាន​សុំលាលែង​ពី​តំណែង​។ ចំណែក​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ត្រូវបាន​តែង​តាំ​ជា​អភិបាល​ខេត្តកំពង់ចាម ជំនួស​ល​លោក​គួច ចំរើន​។ រីឯ​លោក​ប្រាក់ សុវណ្ណ អភិបាលរង​ខេត្តស្វាយរៀង ត្រូវបាន​តែង​តាំ​ជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក​អ៊ុន ចាន់​ដា​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​នៅ​ល្ងាច​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

​ការតែងតាំង​នេះ​បន្ទាប់ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិតស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរ​ភារកិច្ច​លោក​គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម​ទៅជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​លោក យន្ត មីន ដែល​បាន​សុំលាលែង​ពី​តំណែង​។ ចំណែក​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ត្រូវ​បានស្នើ​ផ្ទេរ​ភារកិច្ច​ទៅជា​អភិបាលខេត្ត​កំពង់ចាម ជំនួស​ល​លោក​គួច ចំរើន​។ រីឯ​លោក​ប្រាក់ សុវណ្ណ អភិបាលរង​ខេត្តស្វាយរៀង ត្រូវបាន​ស្នើ​ទៅជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក​អ៊ុន ចាន់​ដា​។​

សូមអានព្រះរាជក្រឹត្យ