អភិបាលខេត្ត​និង​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តកំពង់ឆ្នាំង ដង្ហែ​ទៀន​ព្រះវស្សា​ទៅ​ប្រគេន​ព្រ​សង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៨​វត្ត ក្នុង​ក្រុង​កំពង់ឆ្នាំង​

376
ចែករម្លែក

ដោយ​:​សន សក្តា​/កំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នៅ​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​នាំយក​ទេយ្យទាន ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ដល់​វត្ត​ចំនួន​៨ ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ជួយ​ទំនុកបំរុង និង បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង ឯកឧត្តម​ឡុង​ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់​​ឆ្នាំង បាន​ប្រគេន​ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង បច្ច័យ​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅ​វត្ត​ចំនួន​៨​វត្ត ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​ក្នុង​មួយ​វត្តៗ មាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ទឹកត្រី​១កេះ ទឹកស៊ីអ៊ីវ​១​កេះ មី​២​កេះ ទឹកក្រូច​២កេះ ទឹក​សុទ្ធ​២​កេះ ទៀនវស្សា​១​គូ សា​ដក​១ និង បច្ច័យ​៣០​ម៉ឺន​រៀល។ ដោយ​ឡែក វត្ត​អារញ្ញកា​រ៉ា​ម ទទួលបាន​បច្ច័យ​បន្ថែមចំនួន​៣​លាន​រៀល​ផងដែរ​៕B/