អភិបាលខេត្ត​បន្ទាយមានជ័យ​បន្ត​ចុះជួយ​អន្តរាគមន៍​ករណី​ជំនន់​ទឹកភ្លៀង​លិច​ម្តុំ​បេនឡាន​ចាស់​, អំពាវនាវ​អោយ​ពលរដ្ឋ​សហការ​

172
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​បន្ត​ចុះជួយ​អន្តរាគមន៍​ករណី​ជំនន់​ទឹកភ្លៀង​លិច​ម្តុំ​បេនឡាន​ចាស់​។ ក្នុងនោះ លោក​ឆ្លៀត​អំពាវនាវ​អោយ​ពលរដ្ឋ​សហការ​លើ​ការងារ​សណ្តាប់ធ្នាប់ បរិ​ស្ដា​ន ការ​ទុកដាក់​សំរាម​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​សៀ​ល​ថ្ងៃ​ពុធ​១២ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ជាមួយ​ក្រុមការងារ បន្ត​ចុះ​ពិនិត្យមើល​សកម្មភាព​ការងារ​គ្រឿងចក្រ​កំពុង​រៀបចំ​ប្រពន្ធ​លូ​រំដោះ​ទឹក​ប្រវែង ៥១០​ម៉ែត្រ នៅ​ចំណត​រថយន្តក្រុង​សិរីសោភ័ណ​(​បេន​ចាស់​)​ប្រពន្ធ​លូត​ភ្ជាប់ ទៅកាន់​អាង​ចម្រោះ​ឋិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ដែល​តែងតែ​ធ្វើ​ឲ្យ​មានទឹក​ជន់​លិច​ខ្លាំង​លើ​ទ្រូងផ្លូវ និង​ក្នុង​ចំណតរថយន្ត​ពេល​មាន​ភ្លៀង​ខ្លាំង​។​

​លោក​បាន​បន្តថា ការចុះ​ត្រួតពិនិត្យ​នេះ ជាការ​ត្រួតការ​ងា​រដែ​ល​កាលពី​ថ្ងៃទី​១២​ខែឧសភា មាន​ភ្លៀង​ធ្លាក់​ធំ ហើយ​ជន់​លិច​តាម​ដងផ្លូវ ទីធ្លា​បេនឡាន​និង​ទីធ្លា​លំនៅឋាន​ពលរដ្ឋ​។ ហើយ​ដល់​ថ្ងៃទី​១៣​និង​១៤ ក៏​ប្រជុំ​សម្របសម្រួល​ដោះស្រាយ​និង​ចុះ​អនុវត្តរ​រវាង​អាជ្ញាធរ​ក្រុង​~​សង្កាត់ ភូមិ​និង អ្នកពាក់ព័ន្ធ ជាមួយ​ប្រជាពលរដ្ឋ​។

​លោក​អ៊ុ រាត្រី និយាយ​បន្តថា “​ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​នឹងចូលរួម​សហការ និង​ចូលរួម​ថែរក្សា​ដើម្បី​ក្រុង​បរិស្ថាន សណ្តាប់​សាធារណៈ ការ​ទុកដាក់​សំរាម​មាន​របៀបរៀបរយ​ល្អ​”៕ ល​