អភិបាលខេត្ត​បាត់ដំបង​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ថ្មី ប្រមូល​បច្ច័យ​បាន​ជាង​៤​លាន​រៀល​

146
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ​លោក ងូ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ភិ​យា លោក​បណ្ឌិត​ប៊ុត គឹមស៊ាន​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ភិ​យា សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាល​ប្រធាន អនុប្រធាន​មន្ទីរ​មួយចំនួន បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​ថ្មី ស្ថិត​ក្នុងភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​លោក ងួន រតនៈ អភិបាលខេត្ត​មានប្រសាសន៍ថា នៅ​ទូទាំង​ខេត្តបាត់ដំបង​មាន​វត្ត​ជាង​៤០០​វត្ត ហើយ​ម្សិលមិញ​លោក និង​មន្ត្រី​មួយចំនួន​បាន​ទៅ​វត្តភ្នំ​ស្លឹក ដែល​នៅ​ជនបទ​ឆ្ងាយ​ដាច់ស្រយាល​គ្មាន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​យក​ចង្ហាន់​ទៅ​ប្រគ​ន​ព្រះសង្ឃ​ទេ ជា​វត្ត​អត្តខាត់​ជាងគេ​។ លោក​បាន​បន្តថា ដោយសារ​បុណ្យកាន់បិណ្ឌ​មាន​រយៈពេល​តែ​១៥​ថ្ងៃ ខាង​រដ្ឋបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រីរាជការ​បាន​បែងចែក​គ្នា​ចូលរួម​កាន់បិណ្ឌ​បាន​វត្ត​មួយចំនួនធំ​។ ព្រោះ​ដួន​តា​បាន​ផ្តាំ​ថា​កាន់បិណ្ឌ​យ៉ាងតិច​ឱ្យបាន​៧​វត្ត ហើយ​ថ្ងៃស្អែក​លោក និង​មន្ត្រី​សាលាខេត្ត​នឹង​ទៅ​វត្ត​ពោធិ​វាល ដែលមាន​ព្រះចៅអធិការ​ជា​ព្រះ​មេគណ​វត្ត​ផង​ដើម្បី​ប្រមូល​បច្ច័យ​យកទៅជួយ​កសាង​សមិទ្ធផល និង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សាលាឆាន់ ព្រះវិហារ​សម្រាប់​ឱ្យ​ពុទ្ធបរិស័ទ​ចំណុះ​ចើ​ង​វត្ត​គោរព​ប្រតិបត្តិ​បូជា​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ពី​បិណ្ឌ​ទី​១​ដល​បិណ្ឌ​ទី​៧ មាន​បង​ប្អូ​ប្រជាពលរដ្ឋ​ដែលជា​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជាង​១១,០០០​នាក់ បាន​ចូលមក​តាម​ច្រកទ្វារ​អន្តរជាតិ​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​បុណ្យ​ធំ​ណាស់​មិនអាច​អ្នកណា​ខកខាន​បានទេ ព្រោះ​ជា​ផ្នត់គំនិត និង​ជា​ទំនៀមទម្លាប់​តាំងពី​ដូនតា​មក​។​

​លោក ងួន រតនៈ បាន​បញ្ជាក់ថា ទេយ្យទាន​ដែល​ប្រគេន​ជូន​គណៈកម្មការ និង​ព្រះចៅអធិការ​វត្តមាន​អង្ករ​១០០​គីឡូក្រាម ទឹកបរិសុទ្ធ​១០​កេស ទឹក​ផ្លែឈើ​៥​កេស ស្លា​ដក​១៤​កញ្ចប់ និង​ថវិកា​៤​លាន​៤​សែន​រៀល និង​លុយ​បង្សុកូល​ចំនួន​៣១៦,០០០​រៀល​៕ ល​