អភិបាលខេត្ត​ប្រាប់​អ្នក​សំអាត​ទីក្រុង​ថាបើ​ចង់ឱ្យ​ទីក្រុង​យើង​ស្អាត ត្រូវតែ​នាំគ្នា​សំអាត​

1158
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​

ខេត្តកំពង់ចាម​៖​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ឆ្លៀត​ពេលមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ព្រឹក​ថ្ងៃទី​១៣ មេសា​នេះ​បាន​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ ចំពោះ​បងប្អូន​អ្នក​សំអាត​ទីក្រុង​កំពង់ចាម ដែល​ខិតខំ​ប្រឹងប្រែង​រួមចំណែក ធ្វើ​ឲ្យ​ទីក្រុង​នេះ មាន​សោភ័ណភាព រហូត​ទទួលបាន​នៅ​ជ័យលាភី​ទីក្រុង​ស្អាត រំដួល​៣​ដង​។​

​ក្នុងនោះ​លោក​អភិបាលខេត្ត​កំពង់ចាម ប្រាប់​អ្នក​សំអាត​ទីក្រុង​ថាបើ​ចង់​ស្អាត ត្រូវតែ​នាំគ្នា​សំអាត​។ លោក​បន្ត​បើ​ចង់​សំអាត ត្រូវតែមាន​អ្នក​សំអាត​។ លោក​អភិបាល​ខេ​ត្យ​លើកឡើង​ទៀតថា​៖​បើ​មាន​អ្នក​សំអាត​ស្អាត​ហើយ ត្រូវ​លើកទឹកចិត្ត​តិចក្ដី​ច្រើនក្ដី គឺជា​ទឹកចិត្ត ទីក្រុង​យើង​ស្អាត សុខភាព​យើង​ល្អ​។ ក្នុងនោះ​លោក​អភិ​បា​កបាន​ជូនពរ​ឆ្នាំ​ថ្មី សុខភាព​ល្អ ជោគជ័យ​ការងារ ៕​