អភិបាលខេត្ត​ផ្តល់​អំណោយ​ដល់​គ្រួសារ​កុមារី​ដែល​ស្លាប់​ដោយ​លង់ទឹក នៅ​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​

468
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​នាំយក​អំណោយ​ទៅ​ឧបត្ថម្ភ​បុណ្យសព​ក្មេងស្រី​ចំនួន​៤​នាក់ ដែល​បាន​លង់ទឹក​ស្លាប់ កាលពី​ល្ងាច​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​ក្មេងស្រី​៤​នាក់​នោះ : ១.​កុមារី ដឿ​ន ស្រី​ដែ​ត ៤​ឆ្នាំ​។ ២.​កុមារី ដឿ​ន ស្រី​ដឿ​ត ៧​ឆ្នាំ ។ ៣.​កុមារី ណុំ ស៊ីនួន ៨ ឆ្នាំ និង​៤.​កុមារី សិវ សុភា ១០​ឆ្នាំ នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​។​

​គ្រួសារ​កុមារី​ដឿ​ន ស្រី​ដែ​ត និង​កុមារី​ដឿ​ន​ស្រី​ដឿ​ត ទទួលបាន​ថវិកា ១​លាន​រៀល អង្ករ ១០០​គីឡូក្រាម មី ២​កេស ទឹកស៊ីអ៊ីវ ២​យួរ ទឹកត្រី ២​យួរ ទឹក​សុទ្ធ ២​កេស ។ គ្រួសារ​កុមារី ណុំ ស៊ីនួន ទទួលបាន​ថវិកា ៥០​ម៉ឺន​រៀល អង្ករ ១០០​គីឡូក្រាម មី ២​កេស ទឹកស៊ីអ៊ីវ ២​យួរ ទឹកត្រី ២​យួរ ទឹក​សុទ្ធ ២​កេស​។ គ្រួសារ​កុមារី សិវ សុភា ទទួលបាន​ថវិកា ៥០​ម៉ឺន​រៀល អង្ករ ១០០​គីឡូក្រាម មី ២​កេស ទឹកស៊ីអ៊ីវ ២​យួរ ទឹកត្រី ២​យួរ ទឹក​សុទ្ធ ២​កេស​។​

​សូម​ដួង​វិញ្ញាណក្ខន្ធ​ក្មួយ​បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​កុំបី​ខាន​៕