អភិបាលខេត្ត​ពោធិសាត់​សម្ពោធ​ស្ពាន​បា​ឡេ​ចំនួន​៥​កន្លែង​នៅ​ស្រុក​បាកាន​

284
ចែករម្លែក

ដោយ​: ពស​
​ពោធិសាត់​:
ស្ពានដែក​បេ​ឡេ​ឆ្លង​អូរ​ខ្លីៗ ក្នុងភូមិ មាន​៦​ម៉ែត្រ ទៅ​៩​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ ចំនួន​៥​កន្លែង និង​ផ្លូវ​ដីស​ជិត​១​ពាន់​ម៉ែត្រ នៅក្នុង​ឃុំ​អូរ​តា​ប៉ោង​និង​ឃុំ​រំលេច ស្រុក​បាកាន នា​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០១៩​នេះ​ត្រូវបាន​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​សម្ពោធ​ដាក់​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ ដែល​ពិធី​នេះ​ក៏មាន ការចូលរួម​ពី​លោក​ម៉ក់ រ៉ា ប្រធាន ក្រុមប្រឹក្សា​ខេត្ត មន្ត្រី មន្ទីរជំនាញ​និង​រដ្ឋបាល​ស្រុក​និង​អាជ្ញាធរ​ឃុំ​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ពិធី​សម្ពោធ​ស្ពាន​និ​មួយៗ​ទាំង​៥​កន្លែង លោក​ម៉ៅ ធនិន អភិបាលខេត្ត បាន​ថ្លែង​ជម្រាបជូន​ថា ស្ពានដែក​បេ​ឡេ​ទាំង​៥​កន្លែង​គឺ​ស្ថិតក្នុង​ភូមិ​ចំការ​ខ្លុយ ភូមិ​ចំការ​អូរ ភូមិ​របោះ​រាំង​ឃុំ​អូរ​តា​ប៉ោង​និង​ភូមិ ប្រាសាទដូនអន ឃុំ​រំលេច​គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត​ដែល​យើង​បាន​រួមគ្នា កសាងឡើង​ដើម្បី ជា​ប្រយោជន៍​រួម ក្នុងការ​ធ្វើដំណើរ​និង​ដឹកជញ្ជូន​កសិផល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទៀត​មាន​ភាពងាយស្រួល​និង​ប្រកប ដោយ​សុវត្ថិភាព ។​លោក​បន្តថា សមិទ្ធិផល​ទាំ​នេះ​ដោយសា​កម្លាំង​មហា​សាមគ្គី រវាង​មន្ទីរជំនាញ អាជ្ញាធរ​មូលដ្ឋាន​និង​បងប្អូន​ប្រជាពលរដ្ឋ​ទើប​ធ្វើ​ឲ្យ ស្ពាន​និង ផ្លូវ​នេះ លេចចេញ​ជា​រូបរាង​និង​បាន​សម្ពោធ​ឆ្លង​និង​បាន​ប្រើប្រាស់​ទាំងអស់គ្នា ហេតុនេះ​ត្រូវតែ​រួមគ្នា​ជួយ​ថែរក្សា ការពារ​និង​ប្រើប្រាស់ បានយូរ​អង្វែង​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ​ទៀត ។

​លោក​អភិបាលខេត្ត​បន្តថា នេះ​គឺ​ដោយសារ សង្គមជាតិ​យើង​ទទួលបាន​សុខសន្តិភាព ស្ថេរភាព ក្រោម​ការ ដឹកនាំ ប្រកប ដោយ​គតិបណ្ឌិត សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ធ្វើ​ឲ្យ​សមិទ្ធិផល​នេះ​ទទួលបាន​ជោកជ័យ​ទុកជា​ចំណងដៃ​ជូន​ដល់​បងប្អូន​នៅ​តំបន់​នេះ​ប្រើប្រាស់​ទៅតាម​តម្រូវការ​របស់ខ្លួន​ដោយ​មិន​ប្រកាន់​អំពី​និន្នាការ​អ្វី​ឡើយ​។

​លោក​អភិបាល​ខត្ត បាន​ថ្លែង​ជម្រាបជូន ទៀតថា សុខសន្តិភាព គឺជា​មូលដ្ឋានគ្រឹះ ក្នុងការ​កសាង​និង​អភិវឌ្ឍន៍ នូវ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ទាំង​វិស័យ​ពុទ្ធចក្រ និង​ទាំង​អាណាចក្រ គ្រប់​ទីកន្លែង​ទូទាំងប្រទេស​និយាយ​រួម​ដោយឡែក​នៅក្នុង​ភូមិ ឃុំ​អូ​តា​ប៉ោង​និង ឃុំ​រំលេច យើង​នេះ​ផងដែរ ជាការ​រួមចំណែក​យ៉ាងសំខាន់​ក្នុង​កាត់បន្ថយ​ភាពក្រីក្រ ហើយ តាមរយៈ​សមិទ្ធផល​នេះ​លោក សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រួម ដំណើរ​ជាមួយ សម្តេច​តេ​ជោ ដើម្បី​បាន​បន្ត​គ្រប់គ្រង​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ ទៅ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំង​ពេលនេះ ក៏​ដូច​នាពេលខាងមុខ​ឲ្យ​កាន់តែ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​៕ ល​