អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យមើល ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វាលវែង​

398
ចែករម្លែក

ដោយ:ពស/ពោធិ៍សាត់ ៖ នៅ​ថ្ងៃទី​១៤-១៥ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅនេះ​អភិបាលខេត្ត​ពោធិសាត់​ បា​ន​ដឹកនាំ​ប្រតិភូ​មាន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​ចុះ​ត្រួតពិនិត្យ តំបន់​ការពារ​ធនធានធម្មជាតិ ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​សោម ស្រុក​វាលវែង​ដែល​នៅ​ទីនោះ​មាន​សេចក្តីរាយការណ៍​ថា មាន​ជនខិលខូច​និង​ជន​ចម្នាកស្រុក​មួយចំនួន​បាន​ចូល​កាប់​ទន្ទ្រាន​ដី​អភិរក្ស​ធ្វើជា​កម្ម​សិទ្ធ​។​

នៅ​ទីនោះ​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​គណៈប្រតិភូ​អមដំណើរ បាន​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ផ្តាំផ្ញើរ​អោយ​ប្រជាពលរដ្ឋ​ជួយ​ខិតខំ​ថែរក្សា​ដែនជម្រកសត្វព្រៃ​អោយបាន​គង់​វ​ង្យ​ល្អ​សម្រាប់​ជា​តំបន់​ទេសចរណ៍​និង​សម្រាប់​កូនចៅ​យើង​ជំនន់​ក្រោយ​បានឃើញ​សម្បត្តិ​ធម្មជាតិ​ដ៍​ស្រស់បំព្រង​នេះ​។​

បន្ទាប់មកលោក​ក៏បាន​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​ឈរជើង​នៅតាម​តំបន់​គោលដៅ​នីមួយៗ​។​

នៅក្នុង​ឱកាស​នោះ លោក ម៉ៅ ធនិន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ឆ​ន្ទះ​លះបង់ ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ នៅ​តំបន់​ការពារ​របស់ខ្លួន សម្រាប់​បុព្វហេតុ​បរិស្ថាន​។ លោក​បាន​បន្តថា វិសាលភាព​នៃ​ទំហំ​កិច្ចការងារ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង ពិតជា​ធំធេង​ណាស់ ដូច្នេះ​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ល្អ នៅ​គ្រប់ភាគី​ពាក់ព័ន្ធ និង​ចូលរួម​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​គាំពារ​បរិស្ថាន ការពារ​ធនធានធម្មជាតិ ការអភិវឌ្ឍន៍​ជីវៈចម្រុះ សំដៅ​ការរស់នៅ​ដោយ​ចេរភាព​។​

ដោយ​មើលឃើញ​ពី​ការលំបាក និង​តម្រូវការ​ជាក់ស្តែង លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​៦៩​នាក់ ដែល​ឈរជើង​នៅ​ទិសដៅ​ទាំង​២១​កន្លែង​នោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តល់​ជូន​សម្ភារៈ​ចូលរួម​បន្ថែម ពីលើ​របប​ប្រចាំខែ​ដែលមាន​ស្រាប់​។ ក្នុងនោះ​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គីឡូក្រាម និង​ប្រហុក​៣​គីឡូក្រាម ព្រមទាំង​ឧបត្ថម្ភ​ជូន​យន្តហោះ ប្រភេទ​Drone ចំនួន​៥​គ្រឿង ដើម្បី​ជម្រុញ​ដល់​លក្ខណៈ​បច្ចេកទេស ក្នុង​កិច្ច​គាំពារ​ធនធានធម្មជាតិ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

ក្នុងឱកាស​នោះដែរ លោកបាន​បន្តដំណើរ​ចុះ​ពិនិត្យ ទឹកធ្លាក់​ធម្មជាតិ​អូរ​រកា ដែលមាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​អនុ​ស្ថានីយ៍​វ៉ា​រី​អគ្គិសនី​អា​តៃ ស្ថិតក្នុង​ភូមិ​ស្ទឹង​តា​ចាន់ ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​៕B/