អភិបាលខេត្ត​ព្រះវិហារ​យក​អំណោយ​កាកបាទក្រហម​ជូន​ពល​រដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

130
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​៣០​គ្រួសារ​នៅក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៩​។​
​លោក​ប្រាក់​សុវណ្ណ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​អ្វី​ឡើយ​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ។

ជាមួយ​នោះដែរ​លោក​ក៏បាន​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​ថែទាំ​សុខភាព​ត្រូវ​ហូប​ទឹក​ដែល​ដាំ​ឆ្អិន​។​សម្រាក​ក្នុង​មុង​ចំពោះ​គ្រួសារ​ដែលមាន​កូនតូចៗ​ត្រូវមាន​ការប្រុងប្រយ័ត្ន​កុំឱ្យ​លេង​ទឹក​ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយ​ថា ហេតុ​។​សម្ភារៈ​ផ្តល់ជូន​រួមមាន​៖​អង្ករ​២៥ គីឡូ មី​១ កេស​ត្រីខ​១​យួរ​ទឹក​ស៊ី​អី​វ​១​សារុង​១​មុង​១ ក្រមា​១ ភួយ​១ តង់​១ និង​ថវិកា​មួយចំនួន​។​

​បន្ទាប់មក​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​បន្ត​នាំ​សម្ភារៈ​និង​ថវិកា​ផ្តល់ជូន​ព្រះសង្ឃ​គង់នៅ​វត្ត​ទួល​ឧ​ត្ត​ម​មុនី​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​រួមមាន​អង្ករ​៧៥​គីឡូ​មី​៦​កេស​ត្រី​៦​យួរ​ទឹកបរិសុទ្ធ​២​កេស​៕S/

#