អភិបាលខេត្ត​ព្រះវិហារ​ចុះ​ពិនិត្យមើល​សកម្មភាព​នៃ​ការសាងសង់​រូបសំណាក​,​និង​ជើងពាន​ទ្រ​រូបសំណាក​លោក​ឪ​សួង​

969
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ ៖​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ រួមជាមួយ លោក គោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត និង​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព​សាងសង់​រូបសំណាក​លោក​ឪ​សួង និង​បានរៀបចំ​ជើងពាន​ទ្រ​រូបសំណាក​លោក​ឪ​សួង​នៅ​រង្វង់​មូល​ស្រុក​គូលែន ដើម្បី​ការពារ​កុំឱ្យ​ក្មេង​លេង ឫ​ក៏​រុញច្រាន​បណ្តាល​ឲ្យ​ដួល​នាំ​ឲ្យ មានការ​ខូចខាត​។
​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​និង​ក្រុមការងារ​ក៏បាន​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចំរើន ពី​បារមី​លោក​ឪ​សួង​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ផងដែរ​។​
​ជាមួយគ្នា​នោះ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា​៖​រូបសំណាក​លោក​ឪ​សួង​នេះ បានចាប់ផ្តើម​សាងសង់​នៅ​ខែមេសា​ឆ្នាំ​២០១៨ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ពាក់ព័ន្ធ​ការកសាង​រូបសំណាក​លោក​ឪ​សួង ឬ​អ្នក​ស​ញ្ចាំ​ង​ភ្នំ​ត្បែង​នេះ មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា​៖​ធ្វើឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ហើយ​ថវិកា​សម្រាប់​សាងសង់​នេះ គឺ​មួយផ្នែក​ជា​ថវិកា​របស់ លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ក្រុមគ្រួសារ និង​ថវិកា​របស់លោក​សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ហើយក៏​មានការ​ចូលរួម​ពី​សប្បុរសជន​នានា​ជាច្រើន​ទៀតផង​ដែរ​៕