អភិបាលខេត្ត​ព្រះសីហនុ​ជួបពិភាក្សា​ការងារ​ជាមួយ​ស្ថានទូត​ចិន​នៅ​កម្ពុជា​

753
ចែករម្លែក

ដោយ​: ប​.​ខុន​
​ភ្នំពេញ​:
បញ្ហា​ប្រឈម​នានា​ដែល​បានកើត​មាននៅ​ក្នុង​ខេត្ត​ព្រះសីហនុ ជា ខេត្ត​មួយ​បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ដោយសារ​អ្នកវិនិយោគទុន មកពី​ប្រទេស​ចិន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ត្រូវ បាន​លើក​យកមក​ធ្វើការ ពិភាក្សាគ្នា​នៅក្នុង​ជំនួប​រវាង​លោក​គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ​និង​លោក វ៉ាងវេនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ សា ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ ២០១៩​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​លោក​ឯកអគ្គរដ្ឋទូត​​ថា ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ មាន​សន្ទុះ​យ៉ាងខ្លាំង ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ធ្វើឱ្យ​ខេត្ត​ដែល​ធ្លាប់តែ​ជា​តំបន់​ទេសចរណ៍​តែមួយ​មុខ​គត់ ប្រែក្លាយ ជា​តំបន់​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ប៉ុន្តែ​ទន្ទឹមនេះ​ក៏ មាន​បញ្ហា​ប្រឈម​កើត ឡើង​ច្រើន​ជាមួយនឹង​សំណង់​អគារ​ខ្ពស់ៗ មិន​ធ្លាប់មាន នៅក្នុង​ខេត្ត​នេះដែរ ដូចជា​ផ្លូវថ្នល់​ជាច្រើន​បាន​ខូច​ប្រលាយ​លូ ប្រព័ន្ធ​ទឹកស្អាត បម្រើ​មិនបាន​គ្រប់គ្រាន់​ទាន់សភាពការណ៍​អភិវឌ្ឍន៍​យ៉ាងគំហុក​នេះ​។​

​នៅក្នុង​ឱកាស​ដដែល​នេះ លោក គួច ចំរើន បានបញ្ជាក់​ប្រាប់​លោ​កឯ​កអគ្គ​រដ្ឋទូត​ចិន​ថា នៅពេល​ខាងមុខ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​យន្តការ​អនុវត្ត​វិធាន​ការអប់រំ​ផ្សព្វផ្សាយ និង​អនុវត្ត​នីតិវិធី​ច្បាប់ ដើម្បីឱ្យ​វិនិយោគិន​បាន​យល់ដឹង​ពី វប្បធម៌ និង​ច្បាប់​របស់​កម្ពុជា​។​

​លោក ឯកអគ្គរដ្ឋទូត​ បាន​ឆ្លើយតប​ដោយ​គាំ ទ្រ​និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​កើត​មាននៅ​ខេត្ត​ព្រះសីហនុ​។ ស្ថានទូត​ចិន​មាន​គម្រោង “​កម្មវិធី​ខេត្ត​ព្រះសីហនុ​មាន​សុវត្ថិភាព​” ដោយមាន​ប​ញ្ជូ​ល​ទាំង​ការបណ្តុះបណ្តាល ការប្រើប្រាស់​សំភារៈ​បច្ចេកទេស និង​សណ្តាប់ធ្នាប់​ជាដើម​។ ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​រីកចម្រើន​ខ្លាំង ក្នុង​រយៈពេល​មួយ​យ៉ាងខ្លី ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នេះ គឺ​ដោយសារ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​៕ ល​/សរន