អភិបាលខេត្ត​ព្រះសីហនុ​កំណត់​យក​ថ្ងៃទី​១៣​ខែកក្កដា យុទ្ធនា​ការសំអាត​អនាម​យ័​បរិស្ថាន​ទីក្រុង​

112
ចែករម្លែក

ដោ​យ:វ​ណ្ណៈ/​ព្រះសីហនុ​ ៖ លោក ​គួច ចំរើន ​អភិបាលខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជន​ទាំង​អង្គភាព​រដ្ឋ​និង​វិ​ស​យ័​ឯកជន ចូលរួម​សំអាត​អនាម​យ័​បរិស្ថាន​ក្នុង​ក្រុងព្រះសីហនុ នៅ​ថ្ងៃ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ចាប់​ម៉ោង​៧:៣០​នាទី​ព្រឹក ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​រៀបចំ “ យុ​ទ្ឋ​នា​ការសំអាត​អនាម័យ បរិស្ថាន​ទីក្រុង “​។​

​យុទ្ធនាការ​នេះ​គឺ ដើម្បី​ប្រមូល បោសសម្អាត​កាកសំណល់ សំរាម​ដែលមាន​នៅតាម​ដងផ្លូវ និង​តាម​ទីសាធារណៈ​នានា ក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​។

​ជាមួយគ្នានេះ​អាជ្ញាធរ​ក៍បាន​បង្ហាញ​ពី​ទីតាំង​ដែល​ត្រូវ​ជួបជុំគ្នា​រួមមាន​
*​គោលដៅ​ទី​១ : ជួបជុំគ្នា​នៅ​ឆ្នេរ​អូរ​ឈើទាល (​មុខ​ភូមិគ្រឹះ​សម្តេច​តេ​ជោ​)
*​គោលដៅ​ទី​២ : ជួបជុំគ្នា​ក្នុង​បរិវេណ​សួនច្បារ​ឆ្នេរ​ឯករាជ្យ​
*​គោលដៅ​ទី​៣ : ជួបជុំគ្នា​នៅ​សួនច្បារ​មហោស្រព (​មុខ​មន្ទីរ​ទេសចរណ៍​ខេត្ត​)
*​គោលដៅ​ទី​៤ : ជួបជុំគ្នា​នៅ​សាលាបឋមសិក្សា​ឃ្លាំង​លើ ។​

​ចូលរួម​សាទរ ទាំងអស់គ្នា​ដើម្បី សុខភាព​និង​បរិស្ថាន ប្រជាពលរដ្ឋ​យើង​៕​B/