អភិបាលខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ ការជួសជុល​ផ្លូវ​ក្នុង​ក្រុង​ជា​បណ្តោះ​អាសន្ន ដោយ​ចាក់​លប់​គ្រលុក​

140
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/ព្រះសីហនុ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៥​ សីហា​ ២០១៩​នេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​អញ្ជើញ​ចុះ​ពិនិត្យ ការ​លុប​សំបុកមាន់​ផ្លូវ​លេខ​៤០០ ក្នុង​ក្រុងព្រះសីហនុ ដែល​ត្រូវ​ធ្វេ​ី​ការជួសជុល​បន្ទាន់​បណ្តោះ​អាសន្ន ដេី​ម្បី​ជួយ សម្រួល​ចរាចរណ៍​នា​រដូវវស្សា​ដែលមាន​ភ្លៀង​ធ្លាក់ ជាប់​ជាប្រចាំ​នេះ។

​លោក​អភិបាលខេត្ត ក៍បាន​ថ្លែង​អំណ​អរគុណ ចំពោះសប្បុរសជន ដែល​បាន​ជួយ​ជា​ថ្ម គ្រួស និង​អរគុណ​មន្ត្រី ពាក់ព័ន្ធក្រុមកម្មករ ដែល​ចូលរួម​ការងារ​នេះ​។

​លោក​អភិបាលខេត្ត​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា សកម្មភាព​លុប​គ្រលុក​នេះ​គឺជា​ការជួសជុល​បណ្តោះអាសន្ន​ទេ រីឯ​ការជួសជុល​ផ្លូវការ កំណាត់​ផ្លូវ​ខូច​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ ដែលមាន​គម្រោង​រួចហើយនោះ នឹងមាន​ការជួសជុល​ជា​បន្តបន្ទាប់​ក្រោយ​ស្បើយ​ទឹកភ្លៀង​៕​B/

#