អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ក្នុង​ខេត្ត ខណៈ​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពលរដ្ឋ​

1018
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណោត​បិត​ត្រាំ​ង ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​៩​កញ្ញា​២០១៨ ក្នុងនោះ​ក៏មាន​វត្តមាន​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្ត​ផងដែរ​។

​លោក យន្ត មីន មានប្រសាសន៍ថា ការដ្ឋាន​ពង្រីក​ផ្លូវ​នេះ ជា​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​គម្រោង​ពង្រីក​បន្ថែម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ហើយ​ការពង្រីក​បឋមៗ​បានធ្វើ​នៅតាម​ចំណុច​ផ្លូវ​ចំណោត ឬ​ផ្លូវ​កោង និង​ទីប្រជុំជន​ជាដើម​។

​អភិបាលខេត្ត​មានប្រសាសន៍​បញ្ជាក់ថា ផ្លូវ​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​ដូចជា​ផ្លូវ​ឯករាជ្យ​ជាដើម ដែល​កំពុង​រង​ការខូចខាត អាជ្ញាធរ​ក៏​នឹងមាន​ការជួសជុល​ឡើងវិញ​ដែរ ក្រោយ​ស្បើយ​របាយ​ទឹកភ្លៀង​។​

​ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​បាន​រិះគន់​ដល់​ក្រុមហ៊ុន ម៉ៅការ សាងសង់​ជួសជុល​ផ្លូវ​វិថី សេ​តេ និង​ផ្លូវ អូរ​ទី​១​ទៅ​អូ​ត្រេះ ចាស់​ថា ជា​ក្រុមហ៊ុន ចាំ​ធ្វើ​នំ​ឥត​ម្ស៉ៅ (​មិន​ចេញ​ដើម​ទេ​) គេ​រង់ចាំ​លុយ​ធ្លាក់​មក​បានធ្វើ​បន្ត​ប្រការនេះ ផ្លូវជាតិ​១​ខ្សែរ​នេះ រង​ការខូចខាត​យ៉ាងដំណំ ការធ្វើ​ចរាចរណ៍​កាន់​តែ​លំបាក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ព្រះសីហនុ គប្បី​ពិនិត្យ លើ​ក្រុមហ៊ុនម៉ៅការ សាងសង់​ផ្លូវ​ខាងលើនេះ​ផង​៕ ល​

#