អភិបាលខេត្ត​ព្រះសីហនុ ហួសចិត្ត​ទៅនឹង​ព័ត៌មាន​ដដែលៗ លើ​ហ្វេ​ស​ប៊ុ​ក​

921
ចែករម្លែក
  • 215
    Shares

ដោយ​: សុផល / ភ្នំពេញ​: ថ្មីៗ​នេះ មានការ​ចែកចាយ​តៗ​គ្នា​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កពាក់​ព័ន្ធ​ទៅនឹង​រូបថត​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​នារី​អាក្រាតកាយ​លេង​ទឹកសមុទ្រ នៅ​ប្រទេស​វៀតណាម ថា​ជា​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។ រូបភាព​នេះ បាន​បង្កអោយមាន​ការ​រិៈ​គន់​យ៉ាង​ចាស់ដៃ មកលើ​ខេត្ត​ព្រះសីហនុ ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​។

​បន្ទាប់ពី​មានព​ត៏​មាន​ច្បាស់ការ និង​មាន​រូបភាព​ជាច្រើន​ទៀត​បញ្ជាក់ថា រូបភាព​នេះ​មិនមែនជា​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​រួចមក​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានបង្ហាញ​នូវ​ភាព​ហួសចិត្ត​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ឯកជន​របស់ខ្លួន ដោយ​ភ្ជាប់​ការអំពាវនាវ​សុំ​កុំអោយ​បងប្អូន​ឈ្នានីស​ជាតិ​ឯង កុំ​ឈ្នានីស​ខេត្ត និង​សង្គម​ខ្លួនឯង​។

​តាមរយៈ​គណនី​ហ្វេ​ស​បុក​របស់លោក​អភិបាល បង្ហាញថា ខេត្ត​ព្រះសីហនុ ហាក់ដូច​ជាមាន​បងប្អូន​មួយចំនួន​តូច​អង្គុយចាំតែ​បង្ហោះ​រឿង​អាក្រក់ៗ​ក្នុង​រូបភាព​ជាការ​ឈ្នានីស​ខុសពី​ការពិត​ជាច្រើន​រួចមកហើយ​។

​លោក​បាន​សរសេរ​លើ​ទំព័រ​របស់ខ្លួន​ថា​៖ «​អ្នកដទៃ​ឈ្នានីស​យើង វា​ជា​រឿង​ធម្មតា តែ​បងប្អូន​មេត្តា​កុំ​ឈ្នានីស​ជាតិ​ឯង កុំ​ឈ្នានីស​ខេត្ត​យើង សង្គម​យើង​អី ត្បិត​ខេត្ត​នេះ សង្គម​នេះ​ក៏​ជា​ចំណែក​របស់​បងប្អូន​ដែរ​។​»

​សា​រលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក​អភិបាលខេត្ត​នេះ មាន​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជាច្រើន​បាន​ចែកចាយ​បន្ត និង​ចូល​ខ​មិន ដែល​ក្នុងចំណោម​អ្នក​ខ​មិន​នោះ ភាគច្រើន​ផ្តល់​ការលើកទឹកចិត្ត​ដល់​លោក​អភិបាលខេត្ត ហើយ​មាន​អ្នកប្រឆាំង​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំណុច​ដែល​គួរកត់សំគាល់​នោះ លោក​អភិបាល បាន​ឆ្លើយតប​ទៅ​អ្នក​ខ​មិនជា​ច្រើន ហើយ​ក្នុងការ​ឆ្លើយតប ទៅ​អ្នកប្រឆាំង​លោក​បានបង្ហាញ​ពី​សារៈសំខាន់​នៃ​ការចូលរួម​រិៈ​គន់​ដើំ​ម្បី​ស្ថាបនា​ជានិច្ច​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំង លោក​បានស្នើរ​សុំ​ប្រជាពលរដ្ឋ​ផ្ទាល់​គួរ​មាន​ទំនុកចិត្ត ចំពោះ​អាជ្ញាធរ ដោយ​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​លើ​បញ្ហា​ដោយ​ក្នុងនោះ​ឯកឧត្តម​បាន​បញ្ជាក់ថា រាល់​ការសំរេច​នានា គឺ​អាជ្ញា​ធរមាន​ទំនួល​ខុសត្រូវ ដោយមាន​ការថ្លឹងថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​សង្គមជាតិ​ទាំងមូល​។​

​គួររំលឹកថា កន្លងមក​លោក​ផ្ទាល់​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានប្រកាស​ទទួលយក​មតិយោបល់ និង​រាល់​ការរិះគន់​ទាំងឡាយ​ក្នុងន័យ​ស្ថាបនា ដើម្បី​ប្រយោជន៍​ជារួម​សម្រាប់​សង្គមជាតិ​ទាំងមូល​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់លោក​ផ្ទាល់ ហើយ​កន្លងមក​គេ​សង្កេតឃើញថា លោក​ផ្ទាល់​ក៏បាន​ឆ្លើយតប​ដោយផ្ទាល់​នូវ​រាល់​សំណួរ និង​ការលើកឡើងរ​បស់បង​ប្អូន​ដែល​បាន​ចោទសួរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​តែម្ដង​៕ ល​