អភិបាលខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​មិនមែនជា​ទំនិញ សម្រាប់​លក់ដូរ​ឡើយ​

509
ចែករម្លែក


ដោ​យ:​វណ្ណៈ​/ព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន មានប្រសាសន៍​បន្តថា​ ​មនុស្ស​មិនមែនជា​ទំនិញ​សំរាប់​លក់ដូរ​ឡើយ រដ្ឋបាលខេត្ត​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ជួញដូរ​មនុស្ស​គ្រប់​រូបភាព​និង​ស្នើ​អាជ្ញាធរ​ដែនដី កងកម្លាំង​សមត្ថកិច្ច អង្គការ​ដៃគូ​នានា និង​ប្រជាពលរដ្ឋ​គ្រប់​ភូមិដ្ឋាន​ត្រូវ​សហការគ្នា បន្ដ​អនុវត្ត​គោលការណ៍​យុទ្ធ​​សាស្ដ្រ​​ទាំង​បួន​របស់​ថ្នាក់ជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខុសច្បាប់ ​ឲ្យ​បានល្អ​ប្រសើរ និង​ឈានទៅរក​ការលុបបំបាត់​ទាំងស្រុង​។

​នេះ​ជា​សារ​មួយ​ដែល​លោក​អភិបាលខេត្ត​បាន​ថ្លែង​ក្នុង​ពិធី ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខួប​លើក​ទី​១២ ក្រោម​វត្តមាន​លោក ​ជាម ហ៊ី​ម ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​សុក្រ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៨ ។​

​លោក យន្ដ មីន មានប្រសាសន៍ថា អំពើ​ជួញដូរ​មនុស្ស គឺជា​បទឧក្រិដ្ឋ ដែល​ប្រឈម​នឹង​ច្បាប់ ក្រុម​ជនល្មើស​ខិតខំ​ប្រឹងប្រែង​កេងប្រវ័ញ្ច​លើ​ការជួញដូរ​មនុស្ស​នេះ​ដោយ​មិន​គិតពី​សេចក្ដីសុខ​របស់​មនុស្ស ក្រុមគ្រួសារ ដែលជា​អំពើ​អសីលធម៌ ដែល​មនុស្សជាតិ​ស្អប់ខ្ពើម តែ​ទោះជា​យ៉ាងណាក្ដី​ក៍​មិនអាច​គេចផុត​អំពី​សំណាញ់​ច្បាប់​បានឡើយ​៕​B/