អភិបាលខេត្ត​មណ្ឌលគិរី​៖ ផ្តល់​ម៉ូតូ​១​គ្រឿង បើ​ប្រឡង​បាន​និទ្ទេស​A

1661
ចែករម្លែក
  • 21
    Shares

(​មណ្ឌលគិរី​)៖ បេក្ខភាព​នៃ​បេក្ខជន​ទូទាំង​ខេត្តមណ្ឌលគិរី​៣២០​នាក់ និង​ធ្វើការ​ប្រឡងប្រណាំង​គ្នា​ដណ្តើម​ចំណាត់ថ្នាក់​និទ្ទេស​A ក្នុង​ការប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​២០១៧ ដើម្បី​ទទួលបាន​នូវ​ម៉ូតូ​មួយគ្រឿង ក្រោម​ការ​ឧបត្ថម​ពី​អភិបាលខេត្ត​មណ្ឌលគិរី នា​ថ្ងៃទី​២១​ខែសីហា​ខាងមុខ​។​

​ការផ្តល់​នូវ​ម៉ូតូ​មួយគ្រឿង​ពី​អភិបាលខេត្ត​នោះ គឺ​បានលើកឡើង​នៅ​រសៀល​ថ្ងៃទី​១៤​ខែសីហា​ម្សិលមិញ គ្រា​ដែល​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​នុ​សិស្ស​រៀន​បំប៉ន់ ដើម្បី​ត្រៀមប្រលង​សញ្ញាប័ត្រ​មធ្យម សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី​។​

​អភិបាលខេត្ត បាន​ផ្តល់នូវ​បទពិសោធន៍ និង​អនុសាសន៍​ល្អៗ​មួយចំនួន​ដល់​សិស្សានុសិស្ស​ទាំងអស់ ដើម្បី​យកទៅអនុវត្ត​ក្នុង​ថ្ងៃ​ប្រលង​អោយទទួល​បាន​ជោគជ័យ​។ លោក​ថា នេះ​គឺជា​ឆ្នាំ​ទី​៤​ហើយ ក្នុង ការកែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្នុងការ​រឹតបន្តឹង​លើ​វិស័យ​អប់រំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សិ​ស្សា នុ​សិស្ស​មានចំណេះដឹង និង​បញ្ចេញ​នូវ​សមត្ថភាព​ពិតប្រាកដ​។

​ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​សិក្សា​ស្រាវជ្រាវ​រក​ឯកសារ​ផ្សេងៗ និង​ត្រូវ​រំលឹក​មើល​មេរៀន​ឡើងវិញ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ប្រលង ជាពិសេស ត្រូវ​ប្រឹងប្រែង​បញ្ចេញ​ឲ្យ អស់ពី​សមត្ថភាព​រប​ស់​ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ​។ ដូច្នេះ ដើម្បី​ជាការ​ផ្តល់​កំលាំងចិត្ត និង​លើកទឹកចិត្ត​ដល់​សិស្ស​ទាំងអស់ ដែល​ជាប់​និទ្ទេស A ក្នុងការ​ប្រលង​បាក់​ឌុប ក្នុងនាម​លោក​ជា អភិបាលខេត្ត មណ្ឌលគិរី នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង​ជូន ហើយ​សង្ឃឹមថា នៅ​ឆ្នាំនេះ​ប្អូនៗ​នឹង​បន្ត​យក​ជ័យលាភី​បន្ថែមទៀត ដើម្បី​លើកស្ទួយ​កិត្តិយស​របស់​ខេត្ត សាលារៀន គ្រួសារ និង​ខ្លួនឯង​ផ្ទាល់​តែម្តង​។

​ទន្ទឹមនឹងនោះ​លោក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ទាំង​កំលាំងកាយ​ចិត្ត​ខិតខំ​បង្ហាត់បង្រៀន​បំប៉ន​ដល់​សិស្ស​បន្ថែម សម្រាប់​ត្រៀមប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ អោយ​ទទួលបាន​ជោគជ័យ ។​

​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត លោក ទឹម សង្វាត បាន​ឲ្យ​ដឹងថា ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១​ខែសីហា មាន​រយៈពេល​២​ថ្ងៃ បែក​ចែកជា​ពីរ​មណ្ឌល​ប្រលង មាន​ថ្នាក់​វិ​ទ្យ​សាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ហើយ​បេក្ខជន​ទាំងអស់​មកពី​វិទ្យាល័យ​ក្រុង​/​ស្រុក ទាំង​៥​ទូទាំង​ខេត្ត ចំនួន​៣២០​នាក់ ស្រី​១៦៨​នាក់ ត្រូវ​មក​ប្រលង​នៅ​វិទ្យាល័យ ហ៊ុនសែន​មណ្ឌលគិរី​៕L ដោយៈ សាត​ចាន់​បុត្រ​