អភិបាលខេត្ត​មណ្ឌលគិរី​ថ្លែងថា នឹង​បញ្ជា​ឲ្យ​ជំនាញ​ត្រួតពិនិត្យ​រថយន្ត ដឹកឈើ​ឧកញ៉ា​តុ​ប វី​ដា​ចំនួន​០៤​គ្រឿង​

552

រថយន្ត​ឧកញ៉ា​ដែល​ចត​ស្ងៀម និង​រថយន្ត​ដែល​សមត្ថកិច្ច​ត្រួតពិនិត្យ (​រូប​៖ សាត​ចាន់​បុត្រ​)​

​មណ្ឌលគិរី​៖ រថយន្ត​យី​ឌុប​ដឹកឈើ​របស់​ឧកញ៉ា តុ​ប វី​ដា ត្រូវបាន​គេ​រកឃើញថា ផ្ទុក​ឈើ​លើស​ច្បាប់​កំណត់​ក្នុង​មួយគ្រឿង​ជាង​១០​ម៉ែត្រគូប និង​បាន​ចរាចរណ៍​ចេញពី​ក្រុមហ៊ុន​យូ​នី​គ្រី​ន ដែល​ស្ថិតនៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់​ទឹកដី​ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​០១​ខែសីហា ឆ្នាំ​២០១៧​។​

​សេចក្តីរាយការណ៍​ពី​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា គេ​បានឃើញ​មាន​វត្តមាន​រថយន្តរ​បស់​លោក​ឧកញ៉ា​ខាងលើ​ចត​ស្ងៀម នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ចំនួន​០៤​គ្រឿង ខ​ណះ​ពីរ​គ្រឿង​ទៀត​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​ខេត្តក្រចេះ បញ្ជា​ឲ្យ​ជំនាញ​ត្រួតពិនិត្យ​លើ​រថយន្ត​ចំនួន​ពីរ​គ្រឿង ដែល​ស្ថិតនៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ រកឃើញថា ដឹក​លើស​ច្បាប់​កំណត់​ក្នុង​១​គ្រឿង​ជាង​១០​ម៉ែត្រគូប​។​

រថយន្ត​ឧកញ៉ា​ដែល​ចត​ស្ងៀម និង​រថយន្ត​ដែល​សមត្ថកិច្ច​ត្រួតពិនិត្យ (​រូប​៖ សាត​ចាន់​បុត្រ​)​

​រថយន្ត​ទាំងពីរ​គ្រឿង​នោះ ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​ខេត្តក្រចេះ​អូស​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល ធ្វើការ​វាស់វែង​លម្អិត ដើម្បី​ឲ្យ​ក្រុមហ៊ុន​យូ​នី​គ្រី​ន ចូលខ្លួន​មក​បង់ពិន័យ​តាមច្បាប់​។​ ទោះបីជា​សមត្ថកិច្ច​ខេត្តក្រចេះ បាន​រកឃើញថា​រថយន្ត​ពីរ​គ្រឿង ស្ថិតក្នុង​ចំណោម​ក្បួន​រថយន្ត​ចំនួន​៦​គ្រឿង ដែល​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក​ហែក PC ឲ្យ​ឧកញ៉ា​តុ​ប វី​ដា ដឹក​ចេញពី​ក្រុមហ៊ុន​យូ​នី​គ្រី​ន​យ៉ាងណា​នោះ រថយន្ត​ចំនួន​០៤​គ្រឿង ដែល​កំពុង​ស្ថិតនៅ​ទឹកដី​ស្រុក​កែវ​សីមា​នោះ គ្មាន​សមត្ថកិច្ច ឬ​ជំនាញ​ម្នាក់​ណា​ទៅ​ត្រួតពិនិត្យ​នោះទេ មកដល់​រសៀល​ថ្ងៃទី​០២​សីហា​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​រុញ​ឲ្យ​អ្នកកាសែត​សួរ​ទៅ​មន្ត្រី​ព្រៃឈើ ពាក់ព័ន្ធ​នឹង​ការចេញ​ច្បាប់​ឲ្យ​រថយន្ត​ទាំងនោះ​ដឹកឈើ​ចេញពី​ក្រុមហ៊ុន​។ លោក​ថា ចំពោះ​ក្រុមហ៊ុន​ដែល​ដឹកឈើ​លើស​ច្បាប់​កំណត់​នោះ វា​ពិតជា​ខុសច្បាប់​នោះ​ហើយ​។​

រថយន្ត​ឧកញ៉ា​ដែល​ចត​ស្ងៀម និង​រថយន្ត​ដែល​សមត្ថកិច្ច​ត្រួតពិនិត្យ (​រូប​៖ សាត​ចាន់​បុត្រ​)​

​លោក សារ៉ូ រតនា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ស្តីទី មិនបាន​បញ្ជាក់​អំពី​ការដឹក​ជ​ញ្ជួ​ន​របស់​ក្បួន​រថយន្ត​យី​ឌុប​នេះ​នោះទេ ដោយ​ឲ្យ​ភរិយា​លើក​ទូរស័ព្ទ​។​

​ទោះជា​យ៉ាងណា​អភិបាលខេត្ត​មណ្ឌលគិរី ថ្លែង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា និង​បញ្ជា​ឲ្យ​ជំនាញ​និង​សមត្ថកិច្ច​ទៅ​ត្រួតពិនិត្យ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា​ទាំងនោះ ដែល​ចត​ស្ងៀម​នៅ​ទឹកដី​ស្រុក​កែវ​សីមា ក្រោយ​ពេលដែល​សមត្ថកិច្ច​ចម្រុះ​ខេត្តក្រចេះ រកឃើញ​ដឹក​លើស​ចំណុះ​និង​ច្បាប់​កំណត់​នោះ​៕ ដោយ​៖ សាត​ចាន់​បុត្រ​