អភិបាលខេត្ត​មណ្ឌលគិរី ដាក់​វិធាន​ការវែកមុខ​ចាប់​ជនដៃដល់ ដែល​លប​បាញ់សម្លាប់​ជនរងគ្រោះ​ជនជាតិ​ព្នង​

589
ចែករម្លែក
  • 66
    Shares

ដោយៈ​ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ នៅ​ថ្ងៃ​បន្ទាប់​នៃ​អំពើ​លប​បាញ់សម្លាប់​ជនរងគ្រោះ​ជនជាតិ​ព្នង​ម្នាក់ ដោយ​បន្សល់ទុក​អោយមាន​ស្ត្រី​មេម៉ាយ​រួម​និង​កូនៗ​កំព្រា​ដល់​ទៅ​៧​នាក់ អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង បានដាក់​វិធានការ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​សុ​ើ​ប​អង្កេត​និង​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​អោយ​ខាន​តែ​បាន​។​

​ការដាក់​វិធានការ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ភាគ​ឥ​សាន្ត​នេះ ក្នុង​គ្រា​ដែល​លោក ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត​បាន​ដឹកនាំ​កងកម្លាំង​ទាំងបី​ប្រភេទ រួម​និង​ក្រុម​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ដល់​គ្រួសារ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ខ្មួ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០១៩​។ លោក​អភិបាលខេត្ត​បាន​សម្តែង​ក្តី​សោកស្តាយ ចំពោះ​ឃាតកម្ម​មួយ​នេះ​យ៉ាងខ្លាំង ព្រមទាំង​បាន​ជួយ​ជ្រោមជ្រែង​ថវិការ​មួយចំនួន ដល់​ការធ្វើ​បុណ្យសព​ជនរងគ្រោះ​ផងដែរ​។ នៅក្នុង​អំណោយ​នោះ មានការ​ចូលរួម​ពី​លោក​អភិបាលខេត្ត​ចំនួន​២​លាន​រៀល ព្រមទាំង​គ្រឿងឧបភោគ​និង​បរិភោគ​, លោក នួន សារ៉ន អភិបាលស្រុក​កែវ​សីមា ថវិកា​៣៥​ម៉ឺន​, លោក ប៉ៃ លិ​ន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា​ចំនួន​២០​ម៉ឺន​រៀល បន្ថែម​ផងដែរ​។​

​គួររំលឹកថា ជនរងគ្រោះ​ជនជាតិ​ព្នង​ម្នាក់​មានឈ្មោះ ប្យុ​ច ផុស ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​កសិករ មាន​ប្រពន្ធ ឈ្មោះ ស្រោ​ញ ចែវ មានកូន​ចំនួន​៧​នាក់ ស្រី​៦​នាក់​។​

​សេចក្តី​រាយ​ការ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ត្រឡប់​មកពី​បណ្តើរ​ឆ្កែ​រក​សត្វ​វិញ នៅ​ម៉ោង​ប្រមាណ​១៨​និង​៣២​នាទី និង​ចាប់បាន សត្វ​ត្រ​គួ​ត​បាន​០៤​ក្បាល និង​កូន​ជ្រូកព្រៃ​០១ ក្បាល​។ មកដល់​ម៉ោង​១៩​និង​១០ នាទី ជនរងគ្រោះ​ក៏បាន​ទៅ​ចូលរួម កម្មវិធី សែនព្រេន​បុណ្យចូលឆ្នាំថ្មី រួច​បាន​ផឹកស្រា​បៀរ​អស់​៣​កំប៉ុង រួច​ត្រឡប់មកផ្ទះ​របស់​វិញ​។​នៅពេល​មកដល់​លើផ្ទះ​ជនរងគ្រោះ​បាន​ដេក​លេង​ទូរស័ព្ទ ជាមួយ​កូន​ទាំងអស់​នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទះ​។ រំពិច​នោះ ស្រាប​តែមាន​ជន​មិន​ស្គាល់មុខ លប​មក​បាញ់​ពីក្រោម​ផ្ទះ ចំ ពោះ​ចំ​នួ​ុ​ន​២​គ្រាប់ ។ ជនរងគ្រោះ បាន​ស្រែកប្រាប់​ទៅ​កូន​ថា គេ​បាញ់​ពុក​ហើយ ហើយក៏​ស្លាប់​តែម្តង​។

​ក្នុងករណីនេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ក៏​កំពុង​បញ្ជា​កម្លាំង ក្រោម​ការអនុវត្តន៍​ផ្ទា​ល់ពី​លោក សូ សុវណ្ណ ស្នងការរង​កណ្តាល​យុត្តិធម៌ តាម​ប្រ​ម៉ាញ់​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ផងដែរ​៕