អភិបាលខេត្ត​យូ​ន​ណាន​ថា “​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”

127

យូ​ន​ណាន​ជា​ខេត្ត​ល្បីឈ្មោះ ខាង​ទេសចរណ៍​ក្នុងប្រទេស​ចិន ។ ពេល​ថ្មីៗ​នេះ ក្នុង​គោលបំណង​ជំរុញ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល មាន​លក្ខណៈ​វៃឆ្លាត លោក យាន់ ឈឹង​ហ្វា អភិបាលខេត្ត​យូ​ន​ណាន បាន អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អ្នកកាសែត ហើយ​បាន​បកស្រាយ​អំពី​“​កម្មវិធី​ដើរលេង​ខេត្ត យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ តែមួយ​គ្រឿង​”​និង​បាន​ឆ្លើយ​សំណួរ​របស់ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ។ ពេលនេះ​យើងខ្ញុំ​សូម​ណែនាំ​អំពី​ការបកស្រាយ​របស់លោក​អភិបាល ខេត្ត​យូ​ន​-​ណាន ដើម្បី​ធ្វើឱ្យ​លោកអ្នក​មានការ យល់ដឹង​កាន់តែច្រើន​អំពី​ទស្សនៈ និង​ការអនុវត្ត “​កម្មវិធី​ដើរលេង ខេត្ត​យូ​ន​ណាន ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​” នេះ ។​

​លោក​អភិបាលខេត្ត​បាន​មាន ប្រសាសន៍ថា តើ​យើង​ត្រូវធ្វើ​យ៉ាង ម៉េច​ដើម្បី​ជំរុញ​ការផ្លាស់​ទម្រង់​នៃ​ការ អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍ ? តាម រយៈ​ការអនុវត្ត​ជាក់ស្តែង​យើងខ្ញុំ​បាន ទទួល​បទពិសោធន៍​ថា ចាំបាច់​ត្រូវតែ​ច្របាច់​បញ្ចូល​គ្នា​នូវ​វិស័យ​ទេសចរណ៍ និង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ដើម្បី​ជំរុញ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល មាន​លក្ខណៈ​វៃឆ្លាត ។ “​កម្មវិធី​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ ប្រើ​ទូរស័ព្ទ តែមួយ​គ្រឿង​”​គឺជា​កម្មវិធី APP មួយ ដែល​ស្របទៅនឹង​និន្នាការ​អភិវឌ្ឍ​នៃ​បច្ចេកទេស ឌីជីថល់ និង​ព័ត៌មានវិទ្យា ។ ខេត្ត​យូ​ន​ណាន​នឹង​ខិតខំ​ជំរុញ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល មាន​លក្ខណៈ​វៃឆ្លាត​តាមរយៈ​ការប្រើ ប្រាស់​បច្ចេកទេស​ទំនើប​គ្រប់​ប្រភេទ រួមមាន “​បណ្តាញ អ៊ី​ន​ធើ​ណេ​ត “Big Data” “Cloud Computing” និង​“Artificial Intelligence” ៘​

​ក្រោយពី​អនុវត្តន៍​“​កម្មវិធី​ដើរ លេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ តែមួយ​គ្រឿង​” អ្នកទេសចរ​ដែល អញ្ជើញ​មក​ដើរលេង​ខេត្ត​យូ​ន​ណាន អាច​ទទួលបាន​នូវ​សេវាកម្ម​ពេញ លក្ខណៈ​គ្រប់​ប្រភេទ​រួមមាន ការហូបចុក ស្នាក់នៅ ធ្វើដំណើរ ដើរលេង ទិញ ទំនិញ និង​ការលេងកម្សាន្ត​ជាដើម ដើម្បី ធ្វើ​ទេសចរ ដោយមាន​ភាពសប្បាយ រីករាយ និង​ភាពរលូន​នៅ​ខេត្ត​យូ​ន​ណាន ។ ឧទាហរណ៍​អ្នកទេសចរ អាច​ទិញ​សំបុត្រ​តាម​កម្មវិធី APP ក្នុង ទូរស័ព្ទ ហើយ​ចូលក្នុង​តំបន់​ទេសចរណ៍​ដោយ “​ស្គេ​ន​មុខ​” តែម្តង ។ មិន​តែ ប៉ុណ្ណោះ ពួកគេ​ក៏​អាច​បង់ថ្លៃ​នៃ​ការ ធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន ស្តាប់ ការ​ឧទ្ទេសនាម​អំពី​តំបន់​ទេសចរណ៍ ទារ​យក​វិក្កយបត្រ​យ​អេឡិចត្រូនិក កុម្ម៉ង់​ម្ហូប រក​បន្ទប់ទឹក ទិញ​ផលិតផល ពិសេស​ខេត្ត​យូ​ន​ណាន ដោយ​ប្រើ ប្រាស់​ប្រព័ន្ធ​កម្មវិធី APP ក្នុង​ទូរស័ព្ទ ។​

​កម្មវិធី APP ក្នុង​ទូរស័ព្ទ​អំពី “​ការ​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ ទូរស័ព្ទ​តែមួយ​គ្រឿង​” នេះ​មាន​ផ្នែក សំខាន់​៣ ពោល​គឺមាន​មជ្ឈមណ្ឌល​មួយ និង​វេទិកា​ពីរ ។ មជ្ឈមណ្ឌល​នោះ គឺ​មជ្ឈមណ្ឌល Big Data អំពី​វិស័យ​ទេសចរណ៍ ដែលជា​ប្រព័ន្ធ​សម្រាប់ ប្រមូល​វិភាគ​និង​ប្រើប្រាស់ ទិន្នន័យ​ទេសចរណ៍ ។ ចំណែក​វេទិកា​ទាំងពីរ នោះ គឺ​វេទិកា​ផ្តល់​សេវាកម្ម​ដល់​អ្នក ទេសចរ និង​វេទិកា​គ្រប់គ្រង​វិស័យ ទេសចរណ៍​សម្រាប់​ផ្តល់​សេវាកម្ម​គ្រប់ ប្រភេទ និង​ការងាយស្រួល​ដល់​អ្នក ទេសចរ​ដែល​ធ្វើ​ទេសចរ​នៅ​ខេត្ត យូ​ន​ណាន ព្រមទាំង​ដោះស្រាយ​បញ្ហា បន្ទាន់​ផ្សេងៗ និង​បំពេញ តម្រូវការ​របស់ អ្នកទេសចរ​ដើម្បី​ធ្វើឱ្យ​ទេសចរ​ទទួល អារម្មណ៍​អំពី​ការ​គ្រង់​គ្រង និង​សេវាកម្ម ដែល​ផ្តល់​ដោយ រដ្ឋាភិបាល​ចិន ។ “​កម្មវិធី​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​” បានទទួល លទ្ធផល​ជាក់ស្តែង​គួរឱ្យកត់សម្គាល់ ដែលជា​គម្រោង និង​ប្រព័ន្ធ​ដ៏​ល្អ​មួយ​សម្រាប់​បង្កើត ជា​ប្រព័ន្ធ​ទេសចរណ៍ ដែលមាន​លក្ខណៈ​វៃឆ្លាត​នៅ​ខេត្ត យូ​ន​ណាន ៕ ដោយ លី សាវ​ម៉េង​

​លោក​យាន់ ឈឹង​ហ្វា​អភិបាលខេត្ត​យូ​ន​ណាន បាន​អញ្ជើញ​ចូលរួម ក្នុង​សន្និសីទ​អ្នកកាសែត ដែល​រៀបចំ កាលពី​ថ្ងៃទី​៣១ ខែ មករា (​រូបថត​ដោយ Sun Xiaoyun)​