អភិបាលខេត្ត​សៀមរាប ចុះសួរសុខទុក្ខ​កុមា​រគ​ថ្លង់ និង​កុមារ​ពិការភ្នែក នៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក

525
ចែករម្លែក
  • 21
    Shares
អភិបាលខេត្ត​សៀមរាប ចុះសួរសុខទុក្ខ​កុមា​រគ​ថ្លង់ និង​កុមារ​ពិការភ្នែក នៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ក្នុង​ខេត្ត(គូលែន​)

ដោយ​:​គូលែន​/​សៀមរាប​:​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​នេះ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​និង​លោកស្រី​បាន​ដឹកនាំ​ក្រុមការងារ​ក្នុង​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​រៀបចំ​អាហារ រួមទាំង​ការចែក​អំណោយ ដល់​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក​នៅ​សាលា​កុមារ​-​គ​ថ្លង់​និង​កុមារ​ពិការភ្នែក​ខេត្ត ។​

លោ​កក​ស្រី ហុង ធា​រី នាយិកា​នៃ​អង្គការ​គ្រួសារ​ថ្មី បាន​ឲ្យ​ដឹងថា ដោយមាន​កិច្ចសហការ​រវាង​អង្គការ​គ្រួសារ​ថ្មី និង​ក្រសួង​អប់រំ សាលា​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក​ខេត្តសៀមរាប បានចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​១៩៩៩ និង​ដំណើរការ​នៅ​ឆ្នាំ​២០០០ ដែល​បានទទួល​បង្រៀន និង​អប់រំ​តែ​កុមារ​ពិការ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ឲ្យ​ចូលរៀន គឺ​កុមារ​-​គ​ថ្លង់ និង​កុមារ​ពិការភ្នែក ដែល​រហូតដល់​ឆ្នាំ​២០១៩​នេះ មាន​អគារ​សរុប​ចំនួន ១៣​ខ្នង ដែល​៤​ខ្នង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកជំទាវ តៅ តឿន  ក្នុងនោះ​មាន​អគារសិក្សា​ចំនួន​៤​ខ្នង ស្មើនឹង​១៥​បន្ទប់ , សាល​ពិព័រណ៍​ចំនួន​១​ខ្នង , ផ្ទះ​សម្រាប់​សិស្ស​ស្នាក់នៅ​ចំនួន ៦​ខ្នង , បណ្ណាល័យ​ចំនួន​១​ខ្នង និង​អគារ​ម៉ាស្សា​ចំនួន​១​ខ្នង ។​

  លោកស្រី ហុង ធា​រី បញ្ជាក់ទៀតថា ឆ្នាំនេះ​មាន​សិស្ស​សរុប​ចំនួន ១៥៥​នាក់ មាន​ស្រី​ចំនួន ៦២​នាក់  ក្នុងនោះ​មាន​ពិការភ្នែក​ចំនួន ២០​នាក់ មាន​ស្រី​ចំនួន ៧​នាក់  ហើយ​ស្នាក់​នៅក្នុង​សាលា​មាន​ចំនួន ១០១​នាក់ ស្រី​ចំនួន ២៣​នាក់  ដែល​សិស្ស​ទាំងនេះ គឺ​មកពី​ខេត្តសៀមរាប , ខេត្តព្រះវិហារ , ខេត្តកំពង់ធំ , ខេត្តកំពង់ចាម , ខេត្តស្ទឹងត្រែង , ខេត្ត​ប៉ៃលិន , ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​ម​មានជ័យ ហើយ​សាលា​មាន​សិស្ស​ចូលរៀន​ពី​ថ្នាក់​ម​ត្តេ​យ្យ រហូតដល់ ថ្នាក់​ទី​១២ និង​បន្តទៅ​សាកលវិទ្យាល័យ មាន​បុគ្គលិក​ចំនួន ៤០​នាក់ ក្នុង​ស្រី​ចំនួន ១៨​នាក់ ។​

   គួររំលឹកថា ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លងទៅនេះ ថ្នាក់ដឹកនាំ ដែលមាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​ថ្នាក់ដឹកនាំ​ខេត្ត រួម​នឹង​ថ្នាក់ដឹកនាំ នៃ​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប តែងតែ​យក​ថ្ងៃ​សិទ្ធិនារី​អន្តរជាតិ ៨ មីនា អញ្ជើញ​មកជួប​សំណេះសំណាល សួរសុខទុក្ខ រៀបចំ​អាហារ និង ចែក​អំណោយ​ដល់​កុមារ​-​គ​ថ្លង់ កុមារ​ពិការភ្នែក លោកគ្រូ អ្នកគ្រូ និង​បុគ្គល រួម​នឹង​ជួយឧបត្ថម្ភ​កសាង​នូវ​សមិទ្ធផល​ជាច្រើន​ទៀតផង​ដែរ សម្រាប់​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ខេត្តសៀមរាប ៕SRN