អភិបាលខេត្ត​សៀមរាប ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល គ្រូ​បឋមសិក្សា «១២+២» ជំនា​ន់ទី​៣៦-៣៧ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប​

245
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល គ្រូ​បឋមសិក្សា​«១២+២» ជំនា​ន់ទី​៣៦-៣៧ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប ។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ណែនាំ​ឲ្យ​ប្អូនៗ​គរុ​សិស្ស ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​គ្រូ​បឋម ត្រូវ​ធ្វើជា​គ្រួសារ​គំរូ ជា​ឪពុកម្តាយ​ទី​២ ជា​ពុម្ព និង​ជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព សម្រាប់​ការស្តារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន ។​

​លោក​បាន​បន្តថា គរុ​សិស្ស ដែល​បានទទួល​ការបណ្តុះបណ្តាល ឲ្យ​ក្លាយខ្លួនជា​គ្រូបង្រៀន​នាពេលខាងមុខ ពេល​ត្រឡប់​ទៅតាម​មូលដ្ឋាន​វិញ ត្រូវ​អប់រំ​កុមារ​ឲ្យ​ក្លាយជា​ទំពាំង​ស្នង​ប្ញ​ស្សី​ដ៏​ល្អ ចៀសវាង​ការប្រើប្រាស់​គ្រឿងញៀន គ្រឿង​ស្រវឹង និង​អំពើ​អបាយមុខ​ផ្សេងៗ ជាពិសេស​ត្រូវខិតខំ​បន្ត​ស្វ័យ​វាយតម្លៃ​ខ្លួនឯង​ជាប្រចាំ ត្រូវ​បន្ត​ការអភិវឌ្ឍន៍​ខ្លួន ដោយ​កសាង​សមត្ថភាព​តាម​ជំហានៗ ត្រូវមាន​វិធីសាស្ត្រ​ល្អ មាន​សម្ភារ​ក្នុងការ​បង្ហាត់បង្រៀន​សិស្ស និង​ត្រូវ​ប្រកាន់​ភ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន​។​

​លោក​បាន​បន្តទៀតថា ដោយសារតែ​ប្រទេស​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ជាពិសេស​នៅក្នុង​ខេត្តសៀមរាប មាន​សមិទ្ធផល​ធំៗ ជាច្រើន ដូចដែល​ប្រជាពលរដ្ឋ​យើង​បានឃើញ​ស្រាប់ ហើយ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​អនុគ្រោះ ដោយ​បញ្ឈប់ និង​លើកលែង​លើ​តម្លៃ​សេវា​ផ្សេងៗ ជាមួយនឹង​ការ​តម្លើង​ប្រាក់បៀវត្ស​ន៍​ជូន​មន្ត្រីរាជការ និង​តម្លើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ ដែល​ក្នុងនោះ​ប្រាក់​បៀ​វត្ត​ន៍​បុគ្គលិក​អប់រំ​យើង​មាន​កម្រិត​ខ្ពស់​ជាងគេ​៕ ល​

#