អភិបាលខេត្ត​ស្ទឹងត្រែង​ដឹកនាំ​មន្ត្រី​ទៅកាន់​ប្រទេស​ឡាវ​មាន​រយៈពេល​ពីរ​ថ្ងៃ​

1515
ចែករម្លែក
  • 22
    Shares

(​ស្ទឹងត្រែង​)៖ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រី​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​បើក​កិច្ចប្រជុំ​លើ ប្រធានបទ មួយចំនួន ក្នុងជំនួប​ទ្វា​ភាគី​កម្ពុជា​-​ឡាវ​។ ការធ្វើដំណើរ​ទៅនោះ បាន​ចាប់តាំងពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​ម្សិលមិញ​។​

​បើ​យោងតាម​ការ​ឱ្យដឹងពី​លោក អ៊ុក ធា​វី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង បានបញ្ជាក់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាប់​ឱ្យដឹងថា អាជ្ញាធរខេត្ត និង​មន្ត្រី​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៨ ទើប​បញ្ចប់​វិលត្រឡប់​មកដល់​ខេត្តស្ទឹងត្រែង​វិញ​។​

​លោក អ៊ុក ធា​វី​បានបញ្ជាក់​ទៀតថា​កិច្ចប្រជុំ​នោះ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​អត្ត​ពឺ​និង​ខេត្ត​សេ កង នៃ​សាធារណៈរដ្ឋ​ប្រជា​ធិ​តេ​យ្យ ប្រជាមានិត​ឡាវ​ស្តីពី​កិច្ចសហប្រតិបត្តិការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ឡាវ​។ កិច្ចប្រជុំ​នោះ​មាន​រយៈពេល​ពីរ​ថ្ងៃ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​។ ឱកាស​នោះ ក៏បាន​ទៅ​ទស្សនៈកិច្ច​រោងចក្រ​ផលិត​ស្ករអំពៅ​ក្នុង​ខេត្ត​អត្ត​ពឺ​ផងដែរ​៕L ដោយ​៖​សុខុម​