អភិបាលខេត្ត​ស្វាយរៀង ជំ​រុញឱ្យ​មន្ត្រី​គ្រប់​មន្ទីរ​-​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​ផ្ដល់​សេវាសាធារណៈ និង​ការថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត

765
ចែករម្លែក
  • 3
    Shares

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានធ្វើ​ការជំរុញឱ្យ​មន្ត្រី​គ្រប់​មន្ទីរ​-​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅក្នុង​ខែកក្កដា​នេះ ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​សាធារណៈ​ជាទូទៅ​ក្នុង​ខេត្ត រួមទាំង​ដំណើរការ​ការឃោសនាបោះឆ្នោត ឲ្យ​ប្រព្រឹត្តទៅបាន​ល្អប្រសើរ ដោយ​គ្មាន​បាតុភាព​អសកម្ម​ណាមួយ​កើតឡើង ។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​កក្កដា និង​លើក​ទិសដៅ​ការងារ​ខែសីហា ឆ្នាំ​២០១៨ របស់​រដ្ឋបាលខេត្ត ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​សាលាខេត្ត ស្វាយរៀង​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង​ក៍បាន​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​គ្រប់​មន្ទីរ​-​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​នៅក្នុង​ខែកក្កដា​នេះ បាន​អនុវត្ត​តួនាទី​ភារកិច្ច​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​សាធារណៈ​ជាទូទៅ​ក្នុង​ខេត្ត រួមទាំង​ដំណើរការ​ការឃោសនាបោះឆ្នោត ឲ្យ​ប្រព្រឹត្តទៅបាន​ល្អប្រសើរ ដោយ​គ្មាន​បាតុភាព​អសកម្ម​ណាមួយ​កើតឡើង​៕ ល​