អភិបាលខេត្ត​!​កងកម្លាំង​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​

663
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​ព្រឹក​ថ្ងៃទី​១១​ខែឧសភា ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បង្ក្រាប​ទប់ស្កាត់​បាតុកម្ម​,​កុបកម្ម​,​ការប្រមូលផ្តុំ​តវ៉ា​,​នៃ​កង​អន្តគ​មន៍​ពិសេស​រយៈពេល​ខ្លី​នៃ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​
​ដោយមាន​ការចូលរួម​ពី​តំណាង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​មេបញ្ជាការ​កងកម្លាំង​ទាំងបី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នៅ​បរិវេណ​មណ្ឌល​កីឡដ្ឋាន​ខេត្តព្រះវិហារ​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​បាន​ក្រើនរំលឹក​និង​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវតែ​ពង្រឹងសមត្ថភាព​ជំនាញ​បច្ចេកទេស​បន្ថែមទៀត​ស្របតាម​ស្ថានភាព​បច្ចុប្បន្ននេះ​។​លោក​អភិបាល​បាន​ជម្រាប​ទៅ​កងកម្លាំង​ពី​សារសំខាន់​នៃ​ការហ្វឹកហ្វឺន​ជាប្រចាំ​គឺ​ដើម្បី​ធានាបាន​នូវ​គុណភាព​ប្រសិទ្ធភាព​នៃ​ការរក្សាបាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ​ក្នុងសង្គម​យើង​។​

​លើសពីនេះ​ទៀត​លោក​អភិបាលខេត្ត​បាន​បន្តថា​ក្នុងនាម​ជា​កងកម្លាំង​ដាច់ខាត​ត្រូវគោរព​អនុវត្ត​និង​ទទួលខុស​ត្រូវអនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​ដាក់ចេញ​និង​រួមគ្នា​សហការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។​

ជាពិសេស​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ចលនា​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ពី​សំណាក់​ជន​អគតិ បោក​បញ្ឆោត​បំផុសបំផុល​ប្រជា ពលរដ្ឋ​ដើម្បី​ផលប្រយោជន៍​បក្សពួករ​បស់​ពួកគាត់ ប្រព្រឹត្ត​អំពើរ​ខុសច្បាប់​ប្រឆាំងនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

ជាក់​ស្តែ​នាពេល​កន្លងទៅ កម្លាំង​យើង​បាន​អនុវត្ត​ការងារ​ពិត​បាន​ទាន់ពេលវេលា​និង​បាន​ចាប់​មេខ្លោង​ដែល​ញុះ​ញ៉​ង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​តវ៉ា និង​ទន្ទ្រាន ដីព្រៃ​អភិរក្ស​សហគមន៍​គូលែន​ព្រហ្ម​ទេព យក​ធ្វើជា​កម្ម​សិទ្ធ ដែល​ខុសច្បាប់​ទាំងស្រុង​៕S/