អភិបាលខេត្ត​: ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា​អនាម័យ​ដើម្បី​សុខភាព​និង​បរិស្ថាន​ល្អ​

74
ចែករម្លែក

ដោយ​: គ្រ​ញួ​ង / បាត់ដំបង​: នៅក្នុង​បរិវេណ​បុរី​យិន​ម៉ាន់​យី​អា ស្រុក​ប​វេ​ល កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ នៅក្នុង​ពិធី​សម្ពោធ​សំណង់​ផ្ទះល្វែង​បុរី​យិន​ម៉ាន់​យី​អា​ស្រុក​ប​វេ​ល​លោក ងួន រតនៈ អភិបាលខេត្ត​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើការ​ជា​កម្មករ​ក្នុង​បុរី​ត្រូវ​នាំគ្នា​ថែរក្សា​អនាម័យ​ផឹក​ស្អាត ហូប​ស្អាត​ដើម្បី​សុខភាព​និង​បរិស្ថាន​ល្អ​។​

​លោក​អភិបាលខេត្ត​បាន​អបអរសាទរ និង​គាំទ្រ​ដល់​ម្ចាស់​បុរី​យិន​ម៉ាន់ យី​អា ស្រុក​ប​វេ​ល ដែលជា​កូន​ខ្មែរ​ក្នុងស្រុក បាន​វិនិយោគ​ក្នុង​វិស័យ​អ​ចនទ្រ​ព្យ គឺជា​ការចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ពិសេស​ពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​ប​វេ​ល​មាន​ការងារ​ធ្វើ​មិន​ចំណាកស្រុក​ទាំង​ប្រ​ដុ​យ​ប្រថាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​

​លោក​អភិបាល​បាន​បញ្ជាក់ថា ដោយសារ​មាន​សន្តិភាព​ពេញលេញ​នេះហើយ ទើប​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​អចលន​ទ្រ​(​សំណង់​) មានការ​លូតលាស់​យ៉ាងខ្លាំង ក្នុងចំណោម​វិស័យ​ផ្សេងៗ​ទៀត​។

​លោក ងួន រតនៈ បាន​ថ្លែង «​អរគុណ​សន្តិភាព​» យើងទាំងអស់គ្នា​ត្រូវ​នាំគ្នា​ថែរក្សា​សន្តិភាព​មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍ​ទើប​មាន​អ្នកវិនិយោគទុន​មក​ដាក់ទុន​រកស៊ី​នៅ​ប្រទេស​យើង ពិសេស​ខេត្តបាត់ដំបង​ហើយ​ថ្មីៗ​នេះ យើង​បាន​ចុះ​អនុ​ស្សារៈ នៃ​ការយោគយល់​គ្នា​(MOU) ដើម្បី​នាំ​អ្នកវិនិយោគ​មករក​ស៊ី​នៅក្នុង​ខេត្តបាត់ដំបង​។​

​លោក យិន ម៉ាន់ ម្ចាស់​បុរី​យិន​ម៉ាន់ យី​អា ស្រុក​ប​វេ​ល​មានប្រសាសន៍ថា ស្រុក​ប​វេ​ល​ជា​ស្រុក​ជង្រុក​ស្រូវ​មួយ​របស់​ខេត្តបាត់ដំបង និង​ជាទី​ប្រជុំជន​ប្រមូលផ្តុំ​ពី​គ្រប់ទិសទី ស្ថិត​ចំ​កណ្តាល​ស្រុក​ប​វេ​ល​ជាប់​នឹង​ផ្លូវជាតិ​៥៧B និង​មាន​ផ្លូវរ​កៅស៊ូ​ធំ​ទូលាយ​មាន​ទទឹង​២០​ម៉ែត្រ ដែល​ងាយស្រួល​ក្នុងការ​ដឹកនាំ​ផលិតផល ដែល​សម្រេចបាន​យកទៅលក់​នៅ​ខេត្ត ក៏បាន​នៅ​ប្រទេសជិតខាង​ក៍បាន​ឆាប់រហ័ស​។​

​ម្ចាស់​បុរី​បាន​បញ្ជាក់ថា​ខ្ញុំ មាន​ដើមកំណើត នៅ​ស្រុក​ប​វេ​ល​និង​កំពុង​រស់នៅ​ស្រុក​ប​វេ​ល ហើយ​មានលទ្ធភាព​ធនធាន​គ្រប់គ្រាន់​សម្រាប់​ការវិនិយោគ​លើ​បុរី​នេះ ដែល​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​ថា​ជា​បុរី​មួយ​មានច្បាប់​គ្រប់គ្រាន់​។​

​លោក​បាន​បន្តថា អ្នកទិញ​ផ្ទះល្វែង នឹង​ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​(​ប្លង់រឹង​) ដោយ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ទាំងស្រុង លើ​តម្លៃ​សេវា​។ ប្លង់​មេ និង​ប្លង់​បច្ចេកទេស​សំណង់ បាន​ត្រួតពិនិត្យ​កែលម្អ​ដោយ​មន្ត្រី​ជំនាញ​មន្ទីរ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​។ ក្នុងនោះដែរ​ម្ចាស់​បុរី​បានរៀបចំ​អាហារ​សាមគ្គី​ជូន​គណៈអធិបតី និង​អ្នកចូលរួម​មួយពេល​៕ ល​