អភិបាលខេត្ត ចូលរួម​រំលែក​ទុក្ខ និង​ឧបត្ថម្ភ​បុណ្យសព ករណី​រថយន្ត​ដឹក​ជ្រូក បុក​ម៉ូតូ​ឈប់លើ​ចិញ្ចើមផ្លូវ​

112

(​បន្ទាយមានជ័យ​)៖​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព និង​ឧបត្ថម្ភ​បុណ្យសព​កុមារ​តូច ជា​សិស្ស និង​ពលរដ្ឋ​ដែល​ស្លាប់ ដោយ​រថយន្ត​ដឹក​ជ្រូក បុក​ពួកគេ និង​ម៉ូតូ ឈប់​លើ​ចិញ្ចើមផ្លូវ កាលពី​ម៉ោង ១២:៣០ ថ្ងៃត្រង់​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ផ្លូវជាតិ​លេខ​៥ នៅ​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​

​ជនរងគ្រោះ ដែល​រងគ្រោះថ្នាក់​នាពេល​នោះ បាន​ស្លាប់ កើន​ដល់​បួន​នាក់ រួមមាន​៖ កុមារា​ពីរ​នាក់ ឈ្មោះ​ជឿន ដា​រ៉ា អាយុ ៨ ឆ្នាំ និង​ឈ្មោះ​ពៅ ពិ​ទូ អាយុ ១ ឆ្នាំ និង​ស្ត្រី​ម្នាក់​ឈ្មោះ​ភួង ស៊ី​នឿន អាយុ ៣១ ឆ្នាំ និង​កុមារី​ឈ្មោះ ពៅ រស្មី អាយុ ៨ ឆ្នាំ​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី បាន​ចូលរួម​សោកស្តាយ រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ព្រម​បាន​ផ្តល់នូវ​អំណោយ និង​បច្ច័យ ចូលរួម​បុណ្យសព​ផងដែរ​។​

​យោង​សមត្ថកិច្ច​នគរបាល បានឱ្យដឹងថា រថយន្ត​ដឹក​ជ្រូក​នោះ បើកបរ​មកពី​ទិសខាងកើត ខណៈ​ម៉ូតូ​កំពុង​ឈប់​នៅលើ​ចិញ្ចើមផ្លូវ នៅ​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។ មាន​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​មនុស្ស​ចំនួន​បួន​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាច​ណ៍ នេះ​ទំនងជា​អ្នកបើកបរ ងោកងុយ ក៏​រេ​ទៅបុក​រះ និង​បំ​ប៉ើង​ម៉ូតូ និង​កូនសិស្ស​ដែល​ចត​ចូល​ជ្រៅ​យ៉ាងនេះ​៕​ដោយ​:​ប​.​ជ័យ​/sn

​រថយន្ត​ដឹក​ជ្រូក​បុក​ម៉ូតូ​ចត​ឈប់​នៅ​នឹង​ចិញ្ចើមផ្លូវ ស្លាប់​៣​នាក់ (​រូប : ប​.​ជ័យ​)