អភិបាលខេត្ត ប្ដេជ្ញាអនុវត្ត​ឲ្យបានអភិក្រម​ទី​៥​របស់​សម្តេច​តេ​ជោ

318
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​មានប្រសាសន៍ថា ​លោក​និង​អនុវត្ត​អភិក្រម​ទី​៥​របស់​សម្តេច​តេ​ជោ ក្នុងករណីរ​រកឃើញ​ថា ​អាជ្ញាធរ​ណា​ដែល​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ទុច្ចរិត​ដឹក​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចូលមក​ខេត្តស្វាយរៀង​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​ការងា​ត្រីមាស​ទី​២ ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​ដែល​បាន​ប្រព្រឹត្តទៅ​​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត។​

​លោក​អភិបាលខេត្ត​បានធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំង​ប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់ៗ មួយចំនួន​ដូចខាងក្រោម ៖

​ទី​១-​ត្រូវ​ចាត់វិធានការ​អោយបាន​តឹងរឹង​បំផុត​ចំពោះ​បញ្ហា​ឈ្មួញ​ទុច្ចរិត លួច​ដឹក​ជ្រូក​ចូលមក​តាម​ច្រក​នានា​

​ពី​ប្រទេស​វៀតណាម​។ ក្នុងករណី​មានការ​លួច​ដឹក​ជ្រូក​ចូល​តាម​ច្រក​ណាមួយ ហើយ​មិនបាន​អនុវត្តន៍ ចាត់វិធានការ​ទៅលើ​ឈ្មួញ​ទុច្ចរិត​ទាំងនោះ ប្រធាន​វី​រះ​ព្រំដែន ឫ​អ្នក​កាន់​នៅ​តំបន់​នោះ​និង​ត្រូវ​ទទួល​នូវ វិន័យ​អភិក្រម ទី​៥​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​។

​ទី​២-​ត្រូវ​រៀបចំ​តុបតែង​លាបថ្នាំ សម្អាត​ទីធ្លា​កន្លែងធ្វើកា​រ កែលម្អ​ភ្លើង បំភ្លឺ​សារ​ណៈ និង​តុបតែង​ភ្លើង​លម្អ នៅតាម​បណ្តា​មន្ទីរ​-​អង្គភាព​រៀងៗ​ខ្លួន​មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយរៀង​ចូលមក​ដល់​។

​ទី​៣-​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត​ត្រូវ​រៀបចំ​ឈួ​ស​ឆាយ ក្រាល​ខ្សាច់​ភ្នំ ស្រោច​ទឹក តាម​បណ្តោយ ច្រាំងទន្លេ​វៃ​គោ និង​កែសម្រួល​ផ្លូវ​វាង​ខាងក្រោម​ស្ពាន​តា​ហោ ដោយ​រៀបចំ​ឲ្យ​មាន​រនាំង​ការពារ​សុវត្ថិភាព ស្លាក​សញ្ញា​ចរាចរណ៍ និង​ដាក់​ភ្លើង​បំភ្លឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើ​ឆ្លងកាត់​ទៅមក នា ឱកាស​បុណ្យចូលឆ្នាំថ្មី និង​ចូលរួម​ពិធី​សង្ក្រាន្ត​ស្វាយរៀង​នាពេលខាងមុខ​។​

​ទី​៤- អាជ្ញាធរ និង​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ខិតខំ​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​និង​បង្ការ​គ្រោះ​អគ្គីភ័យ ដែល​បង្ករ​ឡើង​នៅក្នុង​រដូវប្រាំង​ខាងមុខ នេះ​ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ធូប ទៀន ការដុត​សម្រាម ចំការ វាលស្រែ ការឆ្លង​ចរន្តអគ្គិសនី និង​គ្រឿង​ឆេះ​ផ្សេងៗ ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​ជាដើម​។​

​ទី​៥-​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ត្រូវមាន​វិធានការ​ទប់ស្កាត់ និង អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា​ក្នុងករណី​មាន​អគ្គីភ័យ​កើតឡើង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​។​

​ទី​៦-​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​រៀបចំ​ឲ្យ​មាន​វេន​ប្រចាំការ និង​ផែនការ​ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ជួយ​សម្រួល​ចរាចរណ៍​គ្រប់​ទីកន្លែង និង​បង្ករ​លក្ខណៈ ល្អប្រសើរ តាម​មណ្ឌល​កម្សាន្ត តាម​រមណី​ដ្ឋា​ន​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក ម្សា​ន្ត​សប្បាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ទី​៧-​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ចាត់តាំង​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ល្បែង ណា​ដែល​ប្រាសចាក​នឹង​ច្បាប់ និង​ខុស​ប្រពៃណីជាតិ​។​

​ទី​៨-​ពង្រឹង​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ តាម​បណ្តា​ច្រករបៀង និង​កុំ​ឲ្យ​មាន​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ ឆ្លងកាត់​រួមទាំង​ជនអន្តោប្រវេសន៍​។​

​ទី​៩-​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ ត្រូវ​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រឹត បន្តឹង​ការអនុវត្ត​ច្បាប់​ជាពិសេស​ជំរុញ​ការពាក់​មួកសុវត្ថិភាព និង​ត្រួតពិនិត្យ​ជាប្រចាំ​ក្នុងឱកាស​បុណ្យ ចូលឆ្នាំថ្មី​។​

​ទី​១០-​កងកម្លាំងប្រដាប់អាវុធ​ទាំងបី ត្រូវ​រក្សា​ការពារ​សុវត្ថិភាព​សន្តិសុខ សណ្តាប់ធ្នាប់​សារ​ណៈ​នៅតាម វត្ត​អា​រា​ម្យ​កន្លែង​កម្សាន្ត​នានា​នៅ​មូលដ្ឋាន ដើម្បី​លក្ខណៈ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ដែល​មក កម្សាន្ត និង​ជួបជុំ​បងប្អូន​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​៕B/