អភិបាលរងខេត្តកំពតមួយរូបមកធ្វើអភិបាលរងខេត្តតាកែវ

1620
ចែករម្លែក
រូបពី​ឆ្វេងទៅស្តាំ លោក​សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃនិង​លោក​លី សាវេត(រូបឯកសារ)

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក​លី សា​វេត អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តកំពត ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តតាកែវ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្តីពី​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ នេះ​។

នៅក្នុង​អនុក្រឹត្យ​បានសម្រេច មាត្រា​១.​ផ្ទេរ​ភារកិច្ច​លោក លី សា​វេត ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តកំពត ឲ្យ​ទៅកាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តតាកែវ​។ មាត្រា​២.​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ចាត់ទុកជា​និរាករណ៍​។ មាត្រា​៣.​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​ម​មន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​សា​ម៉ី​ខ្លួន​ដូច​មានឈ្មោះ​ក្នុង​មាត្រា​១ ខាងលើ ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕​មន