អភិបាលរង​ខណ្ឌមានជ័យ បន្ត​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ២៥​គ្រួសារ

1237
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ លោក សួស សារិន ចៅសង្កាត់​បឹងទំពុន​ទី​១ សមាជិក សមាជិកា ក្រុមប្រឹក្សា​សង្កាត់ លោក លោកស្រី​មេភូមិ​រួមទាំង​សមាជិក​សមាជិកា​អនុសាខា​កាកបាទក្រហម​ខណ្ឌ​បាន​ចុះ​សំណេះសំណាល សួរសុខទុក្ខ​និង​នាំយក​អំណោយ មនុស្សធម៌ ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មាន​ទីពឹង​អ្នក​ផ្ទុកមេរោគ​អេដស៍​ជំងឺអេដស៍​២៥​គ្រួសារ​មកពី​៩​ភូមិ​នៃ​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ។​

​ក្នុងឱកាស​នោះ​លោក​ឌី​រ្ន័ត​ខេ​ម​រុណ​នាំនូវ​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ចការ​សម្តេច​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​អនុសាខា​អោយធ្វើ​យ៉ាងណា​ត្រូវយក​ទុកដាក់​ខ្ពស់បំផុត​ចំពោះ​ប្រជាពលរដ្ឋ​លើ​គ្រោះមហន្តរាយ ខ្យល់​កន្ត្រាក់ មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​ទីទាល់ក្រ អ្នក​ផ្ទុកមេរោគ​អេ​ដ៍ ជំងឺ​អេ​ដ៍ ដោយ​មិន ប្រកាន់​និន្នាកា​នយោបាយ​អ្វី​ឡើយ​ពោលគឺ : «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សំរាប់​មនុស្ស​គ្រប់ៗ​គ្នា »​។​

​អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​ទាំង​២៥​គ្រួសារ​រួមមាន : ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ១​បាវ . ទឹកត្រី ១​យ៉ួ​រ​. ទឹក​ស៊ី​អ៉ី​វ ១​យួរ​. ទឹក​សុទ្ធ ១​យួរ​.​មី ១​កេះ និង​គ្រឿង​សំភារៈ ផ្ទះបាយ ១​ឈុត រួមទាំង​ថវិកា ២ ម៉ឺន​រៀល​ផងដែរ ៕​មន​