អភិបាលរង​ខេត្តកំពង់ឆ្នាំង​លោក ស្រ៊ន សំឫទ្ធី បើក​ស្រោមសំបុត្រ​លទ្ធផល​ប្រឡង​បាក់​ឌុប​

82
ចែករម្លែក

ដោយ​: មុនី​រ័ត្ន + សន​សក្ដា / កំពង់ឆ្នាំង​: អភិបាលរង​ខេត្តកំពង់ឆ្នាំង​លោក ស្រ៊ន​សំ​ឬ​ទ្ធី អញ្ជើញ​បើក​ស្រោមសំបុត្រ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​

​ដែល​ពិធី​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ខេត្តកំពង់ឆ្នាំង​លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​បើក​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​នាយក​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ថ្នាក់ដឹកនាំ​មន្ទីរអបរំ​និង​នាយក​វិទ្យាល័យ​ក្នុង​ខេត្ត​ចូលរួម​ផងដែរ​។​

ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង លោក ស៊ឹម​ប្រឹម បានអោយដឹងថាៈ​លទ្ធផល​នៃ​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ សិស្ស​មក​ប្រឡង​សរុប​ចំនួន ៤.៣២២​នាក់​ស្រី​២.២៩៥​នាក់ ប្រលង​ជាប់​ចំនួន​២.៦៩៦​នាក់ ស្រី​១.៥៧០​នាក់ ស្មើ​និង​៦២,៣៨​ភាគរយ និទ្ទេស A ចំនួន ៦​នាក់​ស្រី​៣​នាក់​, B ចំនួន ៤១​នាក់​ស្រី​២៣​នាក់​, C ចំនួន ១៥៤​នាក់ ស្រី​៩៤​នាក់​, D ចំនួន ៤៣២​នាក់​ស្រី​២៦៣​នាក់​, និង​និទ្ទេស E ចំនួន ២.០៦៣​នាក់​ស្រី​១.១៨៧​នាក់​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​លោក ស្រ៊ន សំឫទ្ធី បាន​ថ្លែង​នូវ​ការអបអរសាទរ​ដល់​សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្ទេស​A ៦ នាក់ ស្រី​ចំនួន ៣​នាក់​និង​សិស្សានុសិស្ស​ដែល​បាន​ប្រលង​ជាប់​រហូតដល់​៦២,៣៨​ភាគរយ​ក្នុង​ការប្រលង​នេះ​។​

​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ក៏បាន​ផ្តាំផ្ញើ​ដល់​លោកនាយក​វិទ្យាល័យ​ទាំងអស់​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដោយ​ធ្វើយ៉ាងណា​អោយ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​និង​ជាប់​បាន​និទ្ទេស A អោយ​ច្រើនជាង​ឆ្នាំ​២០២០​ខាងមុខ អោយ​ច្រើនជាង​នេះ​បន្ថែមទៀត​៕ ល​

#