អភិបាលរង​ខេត្តកំពង់ឆ្នាំង​២​រូប​ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​នៅថ្ងៃនេះ​

664
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ចំនួន​២​រូប​ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​នៅ​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ក្រោម​អធិបតីភាព​លោក​ឡាំ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ។​

​តាម​អនុ​ក្រិ​ត្យ​លេខ​៥៦៩​អនក្រ​.​ត​ត​សម្រេច​តែងតាំង​លោក​ស្រ៊ន​សំឫទ្ធី​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​។​អនុ​ក្រិ​ត្យ​ដដែល​បានសម្រេច​ផ្ទេរ​ភារកិច្ច​លោក​ហ៊ី​ណាត​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​ពី​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​យោងតាម​អនុ​ក្រិ​ត្យ​លេខ​៩៣៩​អនក្រ​.​ត​ត​សម្រេច​តែងតាំង​លោកស្រី​ប៊​ន​សុ​ភី​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥​ឱ្យមក​កាន់​មុខតំណែង ជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង​៕S/​