អភិបាលរង​ខេត្តស្វាយរៀង ចុះ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​អ៊ុត​បេ​ទី​ម​ចំនួន​៥​ខ្សែ​

654
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: សម​ទ្ធិ​ផល​ថ្មីៗ និង​ចេញ​រូបរាង​ជា​បន្តបន្ទាប់​នៅក្នុង​ទឹកដី​ខេត្តស្វាយរៀង ដោយមាន​ការ ខិតខំ​យកចិត្តទុកដាក់​របស់​លោក​ម៉ែន វិបុល អភិបាលខេត្ត បានធ្វើ​ឲ្យ​ខេត្តស្វាយរៀង មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​បស់​ប្រជាពលរដ្ឋ​។​

​លោក​ប្រាក់ សុវណ្ណ អភិបាលរង​ខេត្ត ស្វាយរៀង​តំណាង​លោក​ម៉ែន វិបុល អភិបាលខេត្ត រួម​និង​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​វិច្ចិកា​ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការ​អ៊ុត​កៅស៊ូ​បេ​ទី​មមី​ន័​រ​នៅតាម​ផ្លូវ មួយ​ខ្សែ ក្នុងភូមិ​រោងបន្លែ​ង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា នៅ​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០១៨​នេះ ការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ របស់​រដ្ឋបាលខេត្ត​បាន​ស្ថាបនា​ផ្លូវ​អ៊ុត​បេ​ទី​មមី​ន័​រ ចំនួន​៥​ខ្សែ​នៅក្នុង​ក្រុង​ស្វាយរៀង​រួម​និង​ផ្លូវ​ចាក់​បេតុង​អា​មេ​ចំនួន​៤​ខ្សែ​ទៀត បាននិងកំពុង​ស្ថាបនា​ជា​បន្តបន្ទាប់​។​

​សូមបញ្ជាក់ថា​បន្ទាប់ពី​មានការ​សាងសង់​សួនច្បារ ការដាក់​ភ្លើងស្តុប​នៅតាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​ក្រុង​ស្វាយរៀង ការសាងសង់​ច្រាំងទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេង​) រដ្ឋបាលខេត្ត ក៏បាន​ធ្វើការ​ជួសជុល​ផ្លូវ​អ៊ុត​បេ​ទី​មមី​ន័​រ ចំនួន ៥​ខ្សែ​បន្ថែមទៀត​នៅ​ចុងឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​ជួសជុល​អ៊ុត​បេ​ទី​មមី​ន័​រ ចំនួន​៩​ខ្សែ​រួចហើយ​នា​ឆ្នាំ​កន្លងទៅ ស្ថិតក្នុង​ក្រុង​ស្វាយរៀង ដើម្បី​កែលម្អ​សោភ័ណភាព និង​ភាពស្រស់​បំព្រង ចូលរួមចំណែក​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ប្រចាំឆ្នាំ​ផងដែរ​។

​ដោយឡែក ចំពោះ​ផ្លូវ​ជនបទ នៅតាម​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់​មួយចំនួន​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា ឆ្នាំ​២០១៨​នេះ អាជ្ញាធរខេត្ត ក៏មាន​ការគិតគូរ​ធ្វើការ​ជួសជុល​ឡើងវិញ​ផងដែរ​៕ ល​