អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្មី​២​រូប​នឹងត្រូវ​ប្រកាស​ចូលកាន់​តំណែង​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​

355
ចែករម្លែក
  • 41
    Shares

ដោ​យ:វណ្ណៈ/ព្រះសីហនុ​ ៖ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ថ្លែងថា ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ នៅ​ថ្ងៃទី​១៨​ មីនា ​២០១៩ នឹងមាន​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​២​រូប គឺ​ទី​១​លោក លៀម សុ​ដា​(​មុខតំណែង​ពីមុន​ជា​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​) និង​ទី​២​លោក​ម៉ាង ស៊ី​ណេ​ត​ (​មុខតំណែង​ពីមុន​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​) ជំនួស​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​២​រូប ​គឺ​លោក​ស្រ៊ុន ស្រ៊ន់​និង​លោក​ផៃ ប៊ុន​វណ្ណៈ ដែល​រាជរដ្ឋាភិបាល​បានបញ្ចប់​តំណែង​កាល​ពី​ពេល​​ថ្មីៗ​កន្លងទៅនេះ​។

​មន្ត្រី​ដដែល​ថ្លែងថា ពិធី​នេះ​គ្រោង​នឹង​ប្រព្រឹត្តទៅ​ក្រោម​វត្តមានលោក សក់ សេដ្ឋា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​បានលើកឡើង​ថា ​នៅតាម​តុ​កាហ្វេ​ថា បច្ចុប្បន្ន​ឲ្យ​តែ​កន្លែង​ទំនេរ មិនបាន​យូ​ទេ​មាន​អ្នក​រត់ការ ដណ្តើម​កៅអី​ភ្លែតតែម្តង​ហើយ។ ពលរដ្ឋ​បន្ត​រថា សម្រាប់​ខេត្ត​ព្រះសីហនុ មិនមែន​សាច់ជ្រូករបស់​មេដឹកនាំស្រួលៗ​ទេ បើ​បានជា​មកហើយ​សូម​គិត​ប្រយោជន៍​ជាតិ​ជាធំ​ផង កុំ​គិតតែ​ពី​ស្រង់ដើម ថ្លៃ​រត់ការ​ពេករាស្ត្រ​មិន​ពេញចិត្ត​ទេ​៕​B/