អភិបាលរង​ខេត្ត​: “​ក្រុង​បាត់ដំបង​ត្រូវមាន​ប្លង់​មេ និង​ការរៀបចំ​ប្រព័ន្ធ​លូ​ក្រោម​ដី​”

968
ចែករម្លែក
  • 9
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ជា​អភិបាលរងក្រុង នាយក នាយករង​រដ្ឋបាល និង​ប្រធានការិយាល័យ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៨ នៅក្នុង​ន​រិ​វេណ​សាលាក្រុង​បាត់ដំបង លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត​មាន​ប្រសា​ន៍​ថា “​ក្រុង​បាត់ដំបង​ត្រូវមាន​ប្លង់​មេ និង​ការរៀបចំ​ប្រព័ន្ធ​លូ​ក្រោម​ដី​” ឲ្យ​បាន​ត្រឹមត្រូវ ទើប​ពេល​ភ្លៀង​ធំ មក​ទឹក​មិន​លិច​ក្រុង​។​

ប្រគល់​សេចក្តី​ប្រកាសជូន​លោក​អភិបាលរងក្រុង​និង​មន្ត្រី​មួយចំនួន​លោក​សឿ​ម ប៊ុន​រិ​ទ្ធិ​មានប្រសាសន៍​

​លោក​អភិបាល​បាន​បញ្ជាក់ថា រដ្ឋបាល​ក្រុង​បាត់ដំបង​ខុសគ្នា​ពី​រចនាសម្ព័ន្ធ​រដ្ឋបាល​ស្រុក ព្រោះ​រដ្ឋបាល​ក្រុង គឺជា​ការប្រមូលផ្តុំ​ប្រជុំជន​របស់​ខេត្ត ស្រុក​ខ្លះ​ហៅថា​ធានី​របស់​ខេត្ត​។ ក្រុង​ជាទី​រួម​ខេត្ត​និង​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​ប្រមូលផ្តុំ​របស់​ខេត្ត ដែលមាន​មន្ទីរ អង្គភាព ស្ថាប័ន​នានា​នៅ​ជុំវិញ​ខេត្ត​។ ទំហំ​នៃ​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ក្រុង​វា​ខុសប្លែកគ្នា​ពី​ទំហំ នៃ​ការទទួលខុសត្រូវ​បណ្តា​រដ្ឋបាល នៅតាម​ស្រុក​ជនបទ​។ បញ្ហា​ប្រឈម​ក៏មាន​ច្រើន​ពេល​រដូវវស្សា​ភ្លៀង​ធំ​មួយ​មេ ឬ​ពីរ​មេ​ធ្វើ​ឲ្យ​ជំនន់​ទឹ​ភ្លៀង​លិច​ពេញ​ភូមិ​ក្នុង​ក្រុង​។ កង្វល់​របស់​ក្រុង គឺ​ស្ទះលូ​លិច​ផ្ទះ​អ្នកស្រុក​នៅ​ត្រាំត្រែង​។ ចំពោះ​ត្រូវតែ​បម្រើ​ប្រជា​ពល ព្រោះ​ការអភិវឌ្ឍ​មិន​នៅ​នឹង​មួយកន្លែង​ទេ គឺមាន​ការរីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពីមួយ​ខែ​ទៅ​មួយខែ​និង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា អ្វីដែល​យើង​មាន​ចំណុច​ខ្វះខាត យើង​ត្រូវ​ហ៊ាន​ទទួលស្គាល់​ទាំងអស់គ្នា គឺ​ក្រុង​បាត់ដំបង​ពាក់ព័ន្ធ​នឹង​ប្លង់​មេ និង​ការរៀបចំ​ប្រព័ន្ធ​លូ​ក្រោម​ដី​។ ទោះបី​យើង​មាន​ផែនទី​មើល​ដឹងថា កន្លែង​ណា​មាន​លូ កន្លែង​ណា​មិនមាន​លូ ប៉ុន្តែ​ប្រព័ន្ធ​ភ្ជាប់​គ្នា​ទៅតាម​បណ្តាញ​មួយ ដែលមាន​ភាពច្បាស់លាស់ គឺ​មិនទាន់មាន​ទេ​។ កន្លែង​ខ្លះ​មានលទ្ធភាព​តូច​ដាក់លូ​តូចៗ​។ កន្លែង​ខ្លះ​មានលទ្ធភាព​ដាក់លូ​ធំៗ​។ ដល់ពេល​ត​ភ្ជាប់​គ្នា​មិនដឹង​ទៅ​ម៉េច​ទេ ធ្វើ​ឲ្យ​ស្ទះ​ពេញ​ទឹក​ពេញ​ដី​។ ដូច្នេះ​ដល់​រដូវវស្សា​មកដល់​ប្រជាពលរដ្ឋ​ក្នុង​រអ៊ូរទាំ ដោយ​កន្លែង​ខ្លះ​រស់នៅ​ស៊ាំ​នឹង​ការ​លិច​ទឹក​។ ប៉ុន្តែ​យើង​មិនអាច​ទុក​បញ្ហា​ប្រឈម​នេះ ឲ្យ​នៅ​ដដែលៗ​ទេ ត្រូវតែ​ត្រៀមលក្ខណៈ​យុទ្ធសាស្ត្រ​យូរអង្វែង​។ យើង​មិនត្រូវ​ស្រម័យ​ថា ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​មាន​ចំនួន​១៦​ម៉ឺន​នាក់​ដដែល​ទេ ត្រូវមាន​ចក្ខុវិស័យ​មើល​ឲ្យ​ឃើញ​វែងឆ្ងាយ តើ​រយៈពេល​៥០​ឆ្នាំ​ទៅមុខ​ក្រុង​បាត់ដំបង​ត្រូវដាក់​មនុស្ស​ចំណុះ​ប៉ុន្មាន អាច​កន្លះ​លាន​ទៅមួយ​លាន​នាក់​។ សួរថា តើ​មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​បែបនេះ​ទ្រទ្រង់បាន​ឬទេ​? គឺ​មិនអាច​ទ្រទ្រង់​បានទេ ព្រោះ​កាលណា​ក្រុង​មួយ​មាន​មនុស្ស​ពី​កន្លះ​លាន​ទៅមួយ​លាន​នាក់ ហើយ​ជួប​បញ្ហាលំបាក​គ្រប់បែបយ៉ាង​។​ ឧទាហរណ៍​ជាក់ស្តែង​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ឃើញច្បាស់​ហើយ​ម៉ោង​ណា​ក៏​ស្ទះចរាចរណ៍​ដែរ ដូច្នេះ​ត្រូវ​រួមគ្នា​ដោះស្រាយ​ចាប់ពីពេលនេះ​តទៅ​៕