អភិបាលរដ្ឋ​ម៉ិ​ក​ស៊ិ​ក និង​សមាជិក​ព្រឹទ្ធសភា ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​

606
ចែករម្លែក
  • 17
    Shares

​រដ្ឋាភិបាល​បាន​និយាយថា អភិបាលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​និង​ស្វាមី ជា​សមាជិក​ព្រឹទ្ធសភា​របស់លោក​ស្រី​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​​ភាគ​កណ្តាល​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ធ្នូ​។​

​លោកស្រី​Martha Erika Alonso ជា​មន្ត្រី​បក្សប្រឆាំង​ជាន់ខ្ពស់​និង​ជា​អភិបាល​ថ្មី​នៃ​រដ្ឋ​Puebla នេះ បាន​ស្លាប់​ជាមួយ​លោក Rafael Moreno ជា​ស្វាមី​របស់លោក​ស្រី ដែលជា​សមាជិក​ព្រឹទ្ធ​និង អតីត​អភិបាលរដ្ឋ​នេះ នៅពេលដែល​ឧទ្ធម្ភាគចក្រ​របស់​ពួកគេ​បាន​ធ្លា​ក់នៅ​ចម្ងាយ​មិន​ឆ្ងាយ​ពី​ទី​ក្រុ​Puebla​នៃ​រដ្ឋ​នេះ​។​

​លោក Andres Manuel Lopez Obrador ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក បាន​និយាយ​នៅលើ​Twitter ថា រដ្ឋាភិបាល​របស់លោក នឹង​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ​។​

​គេ​មិន​បានដឹង​ភ្លាមៗ​ថា​តើ​អ្នកបើក​យន្តហោះ​នេះ បាន​ស្លាប់ ឬអ្វី​ដែល​បាន​បណ្តាលឱ្យ​ឧទ្ធម្ភាគចក្រ​នេះ​ធ្លាក់​នោះទេ​។​

​លោកស្រី Martha Erika Alonso ដែល​មកពី​គណបក្ស​សកម្មភាព​ជាតិ​(PAN)​និយម​កណ្តាល​នេះ​បាន​ឡើងកាន់តំណែង​នៅ​ខែ​នេះ បន្ទាប់ពី​ការបោះឆ្នោត​តំបន់ ​ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ចលា​នា​កសាង​ជាតិ​ឡើងវិញ​(Morena) ប្រកាន់​ឆ្វេងនិយម របស់លោក Lopez Obrador៕​ដោយ​:​សុខា​/sn

លោកស្រី Martha Erika Alonso អភិបាល​ថ្មី​នៃ​រដ្ឋ​Puebla