ដោយ: សាតចាន់បុត្រ / មណ្ឌលគិរី: ផ្ទះឈើប្រក់ស័ង្កសីទំហំ៥គុណ៧ម៉ែត្រ ត្រូវបានផ្តល់ជួនស្ត្រីមេម៉ាយក្រខ្សត់ម្នាក់ ពីសំណាក់សប្បុរសជនក្រោមការដឹកនាំពីអភិបាលស្រុកកែវសីមាលោកនួនសារ៉ន។
ផ្ទះឈើសង់ផុតដីកម្ពស់ជាង១ម៉ែត្រ ប្រក់ដំបូលស័ង្កសីនេះមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយ គ្រាដែលក្រុមជាងកំពុងសាងសង់មិនទាន់បញ្ចប់។ ហើយផ្ទះនេះធ្វើឡើងផ្តល់ជួនស្ត្រីមេម៉ាយទីទាល់ក្រម្នាក់ឈ្មោះនៅ ម៉ុន អាយុ៦៦ឆ្នាំ រស់នៅចំណុភូមិថ្មី ភូមិស្រែព្រះឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ស្ត្រីវ័យចំណាស់ខាងលើ បានសម្តែងក្តីរំភើបរកអ្វីប្រៀបផ្ទឹមមិនបាននូវទឹកចិត្ត អាណិតអាសូរពីសំណាក់អភិបាលស្រុកកែវសីមា ទើបនិងចូលកាន់ដំណែងជិត១ឆ្នាំនេះ។
លោកអភិបាលស្រុក នួន សារ៉ន ថ្លែងថា ដោយសម្លឹងឃើញពីការលំបាករបស់បងស្រីក្នុងជីវភាព លោកបានរៃអង្គាសពីសប្បុរសជន និងមន្ត្រីរាជការក្នុងមូលដ្ឋាន សង់ផ្ទះឱ្យគាត់តែម្តង។ ហើយការសាងសង់នៅមិនទាន់បញ្ចប់ដូចនេះ នៅមិនទាន់ដឹងអំពីការចំណាយនោះទេ៕ ល