អភិបាលស្រុក​បន្ទាយស្រី​ចាស់​ចូលនិវត្តន៍ តែងតាំង​អភិបាល​ថ្មី​ជំនួស​

1580
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ អភិបាលស្រុក​បន្ទាយស្រី​ថ្មី បានប្រកាស​ចូលកាន់​មុខដំណែង បន្ទាប់ពី​អភិបាលស្រុក​ចាស់​ដាក់អោយ​ចូលនិវត្តន៍​។ ពិធី​ប្រកាស​ចូលកាន់​មុខដំណែង​នេះ បានធ្វើ​ឡើង​នៅ​សាលាស្រុក​បន្ទាយស្រី​។​

​លោក​អភិបាលស្រុក​ដែល​ដាក់អោយ​ចូលនិវត្តន៍​មានឈ្មោះ សូរ សុន ចំណែក​អភិបាលស្រុក​ថ្មី​មានឈ្មោះ ណុប វុទ្ធី ឋា​ន្ត​នរ​ស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២​។​

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ណែនាំ​ដល់​លោក ណុប វុទ្ធី អភិបាល​ទើប​ចូលកាន់​មុខតំណែង ឲ្យ​បន្ត​យកចិត្តទុកដាក់​ជម្រុញ​ការងារ​ទេសចរណ៍​ស្រុក ដែលមាន​ប្រាង្គ​ប្រាសាទបុរាណ មណ្ឌល​កំសាន្ត​ទេសចរណ៍ធម្មជាតិ និង​ជំរុញ​វិស័យ​កសិកម្ម​លើ​ការដាំដុះ​កសិផល​ផ្គត់ផ្គង់​ដល់​សណ្ឋាគារ ភោជនីយដ្ឋាន​។

​លោក​បាន​បន្តថា ជាពិសេស​យកចិត្តទុកដាក់​ផងដែរ លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្សេងៗ ដូចជា ការ​ចំអិនម្ហូប បដិសណ្ឋារកិច្ច ជាងសំណង់ អគ្គិសនី​ជាដើម​។ បន្ថែម​លើស​នេះ រដ្ឋបាល​ស្រុក ត្រូវយក​ចិត្ត​ដាក់​បន្ថែម លើ​ការ​ជម្រុញ​ការរៀបចំ​ផ្ទះ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ (home stay)៕