អភិបាលស្រុក​ស្រីស្នំ​ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

378
ចែករម្លែក
  • 79
    Shares

ដោយ​៖​បាយ័ន​/​សៀមរាប​៖​តាម​អនុក្រឹត្យ​ស្ដីពី​ការតែងតាំង​មន្ត្រីរាជការ លេខ ១០៤ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣១​ខែមករា ឆ្នាំ​២០១៩​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុនសែន​បានសម្រេច​តែងតាំង​លោក​នាក់​ណេ​រ៉ុ​ន​ឋានន្តរស័ក្ដិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦​ឱ្យចូល​កាន់តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប ។​

​លោក​លី​សំរិទ្ធ​អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា​ពិតជា​មានការ​តែងតាំង​លោក​នាក់​ណេ​រ៉ុ​ន​ជា​អភិបាលរង​ខេត្តសៀមរាប​ពិតប្រាកដ​មែន​។​តែ​មិនទាន់មាន​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ស្ដីពី​ការកំណត់​ថ្ងៃ​ប្រកាស​ចូលកាន់​តំណែង​នេះ​នៅឡើយ ។​

លោក​លី​សំរិទ្ធ​បាន​បន្តថា​មុន​ចូលកាន់​តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប​នេះ​លោក​នាក់​ណេ​រ៉ុ​ន​ជា​អភិបាលស្រុក​ស្រីស្នំ​និង​ជា​អតីត​អភិបាលស្រុក​វ៉ារិន​ហើយ​លោក​បាន​កាន់​ការងារ​ជា​អភិបាលស្រុក​នេះ​ជាង ១០​ឆ្នាំ​មកហើយ​៕S/

​រូបភាពៈ លោក នាក់ ណេ​រ៉ុ​ន​ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​៕​បាយ័ន​