អភិបាលខេត្ត​ក្រចេះ អញ្ជើញ​សួរសុខទុក្ខ​អ្នកពុល​ស្រាស​និង​អ្នកជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​

1137
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះៈ លោក វ៉ា ថន​អភិបាល​ខេត្តក្រចេះ​បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ពុល​ស្រាស និង​អ្នកជំងឺ​ទូទៅ ជាពិសេស ស្ត្រី​ទើប​សម្រាលកូន​រួច សរុប​ប្រមាណ​ជិត ៤០​នាក់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​។​សកម្មភាព​នេះ​រសៀល​ថ្ងៃទី​១៦​ខែកក្កដា​។​

អភិបាល​ក្រចេះ អញ្ជើញ​សួរសុខទុក្ខ​អ្នកពុល​ស្រាស​និង​អ្នកជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​នាំនូវ​ប្រសាសន៍​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ដែលជា​និច្ចកាល សម្ដេច​ទាំងពីរ​តែងតែ​គិតគូ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ជីវភាព​និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​នៅឡើយ​។

​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពេល​ត្រឡប់​ទៅ​លំនៅឋាន​វិញ សុំ​ឲ្យ​ផ្អាក​ការទទួល​ទាន​ស្រាស បណ្ដោះអាសន្ន​មួយរយៈ​សិន ដើម្បី​សុខភាព​ទាំងអស់គ្នា និង​សូមជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាព​រដ្ឋ ដទៃ​ទៀត មុន​ពិសារ​ស្រាស ត្រូវ​ឲ្យ​មាន​ប្រភព​ច្បាស់លាស់ ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ ខាតបង់​ពេល​វេលា និង​ទ្រព្យសម្បត្តិ​។​

​លោក អភិបាលខេត្ត ក៏បាន​នាំយក​នូវ​អំណោយ​មួយចំនួន​ជូន​ដល់ ជនរងគ្រោះ​ដោយសារ​ពុល​ស្រា និង​មាន​ជំងឺ​ទូទៅ​ជាពិសេស​ស្ត្រី​ដែល​ទើប​សម្រាលកូន​រួច​៕​សរន​

អភិបាល​ក្រចេះ អញ្ជើញ​សួរសុខទុក្ខ​អ្នកពុល​ស្រាស​និង​អ្នកជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​