អភិបាល​ខេត្តកំពត​!​ឃុំ​សង្កាត់​នីមួយៗ​ត្រូវយក​ថវិកា​៥០​ភាគរយ​មក​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​

94
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​អាជ្ញាធរ​ឃុំ​សង្កាត់​ត្រូវ​ចំណាយ​មូលនិធិ​៥០​ភាគរយ​សម្រាប់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​នៅពេល​អាជ្ញាធរ​មូលដ្ឋាន​ចាប់ផ្តើម​ដំណើរការ​រដ្ឋបាលខេត្ត​នឹងចូលរួម​ដើម្បី​បន្ត​និរន្តរភាព​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​បំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បញ្ហា​នេះ​។​

នេះ​ជាការ​ណែនាំរ​ស់លោក​អភិបាល​ខេត្តកំពត​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​។​

លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​តាម​បណ្តា​ឃុំ​សង្កាត់​ទាំងអស់​ត្រូវ​ចំណាយ​មូលនិធិ​៥០​ភាគរយ​នៃ​ចំនួន​ដែលមាន​ដើម្បី​យកមក​ស្ថាបនា​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​នៅពេលដែល​តាម​បណ្តា​ឃុំ​នីមួយៗ​ចាប់ផ្តើម​ដំណើរការ​រដ្ឋបាលខេត្ត​នឹងចូលរួម​ក្នុងការ​បន្ត​និរន្តរភាព​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​បំណង​ធ្វើឱ្យ​ប្រសើរឡើង​ចំពោះ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។

ពាក់ព័ន្ធ​នឹង​ការ ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ដែល​បាន និង​កំពុង​បើ​ការដ្ឋាន​នោះ
​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ផ្លូវ​មួយ​ខ្សែ​ដែល​ចាប់​បើក​ការដ្ឋាន​សាងសង់​នេះ​ជា​ប្រភេទ​ផ្លូវ​បេតុង​អា​មេ​ប្រវែង​៦៦០​ម៉ែត្រ​មាន​ទទឹង​៦​ម៉ែ​ត្រក​ម្រ៉ា​ស់​០,១៥​ម៉ែត្រ​ជើងទេរ​១,៥០​ម៉ែត្រ​ស្ថិតក្នុង​ទឹកដី​ភូមិ​ស្នំ​ប្រាំពីរ​ឃុំ​ម៉ាក់​ប្រា​ង​ស្រុក​ទឹកឈូ​។​

នេះ​ជាការ​អនុវត្តតាម​ផែនការអភិវឌ្ឍន៍​ខេត្ត​ដើម្បី​រួមចំណែក​សម្រួល និង​បំពេញតម្រូវការ​ជូនប​ង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជំនួស​ឱ្យ​ការលំបាក​នាពេល​កន្លងមក​។​ម្យ៉ាងទៀត​ការស្ថាបនា​ផ្លូវ​នេះ​ក៏​ជាការ​ចូលរួមចំណែក​ដើម្បី​កែលម្អ​សោភ័ណភាព​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ​ឱ្យ​កាន់តែ​ប្រសើរឡើង​៕S/​