អភិបាល​ខេត្តតាកែវ​ត្រូវបាន​ផ្លាស់ប្តូរ​

2367
ចែករម្លែក
  • 904
    Shares

​ដោយៈ​មុនី​រ័ត្ន​,ឆាយានាថ/​ភ្នំពេញៈ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ត្រូវបាន​ផ្លាស់ប្តូ​រហើយ​ជំនួស​ដោយ​អភិបាល​រង​របស់​ម្នាក់​គឺ​លោក អ៊ូច ភា​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៦​ខែមីនា​នេះ​។​

​តាម​ព្រះរាជក្រឹត្យ លោក ឡាយ វណ្ណៈ ត្រូវបាន​ប្តូរមក​បំពេញការងា​រ​នៅ​ក្រសួងមហាផ្ទៃហើយជំនួសដោយ​លោកអ៊ូច ភា ដែលជាអនុរបស់លោក​។

​​ចំពោះ​ការផ្លាស់ប្តូរ​តំណែង​ជា​ផ្លូវការ​ពុំទាន់​កំណត់​នៅឡើយ​។​ទាំង​លោក ឡាយ វណ្ណៈ និង លោក អ៊ូច ភា បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​២៦​ខែមីនា​នេះ​ថា លោក​ពុំទាន់​បាន​ទ​ទួ​ល​ព្រះរាជក្រឹត្យ​នេះ​នៅឡើយ​ទេ​។

យោងតាម​ព្រះរាជក្រឹត្យ​ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ព្រលប់​ថ្ងៃទី​២៦ ខែមីនា បាន​ត្រាស់បង្គាប់ មាត្រា​១ : ផ្ទេរ​ភារកិច្ច​ឯកឧត្តម ឡាយ វណ្ណៈ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ ត្រូវបាន​ផ្ទេរ​ភារកិច្ច​មក​ឲ្យ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ មាត្រា​២ : តែងតាំង​ឯកឧត្តម អ៊ូច ភា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ​។ មាត្រា​៣ : បទ​ប្បញ្ញត្តិ​ទាំង​​ឡាយ​ណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​និង​ព្រះរាជក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។ មាត្រា​៤ : សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហត្ថលេខា​តទៅ​៕MN​

លោក ឡាយ វណ្ណៈ
លោក អ៊ូច ភា