អភិបាល​និង​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​ស្វាគមន៍​ជួប​ប្រតិភូ​គណៈកម្មការ​ទី​៨​នៃ​ព្រឹទ្ធសភា​

213
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​,​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​កាលពី​រសៀល​ថ្ងៃ​១០​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ទទួល​ជួប​គណៈកម្មការ​ទី​៨​នៃ​ព្រឹទ្ធសភា​។​ដឹកនាំ​ដោយ​លោកស្រី​មាន​សំអាន​ប្រធាន​គណៈកម្មការ​ទី​៨​សុខាភិបាល​សង្គមកិច្ច​អតីតយុទ្ធជន​យុវនីតិសម្បទា​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​កិច្ចការនារី​នៃ​ព្រឹទ្ធ​សភាព ។​

​លោក​ប្រាក់​សុវណ្ណ​បាន​រាយការណ៍​ជូន​ប្រតិភូ​គណៈកម្មការ​ទី​៨​ស្តីពី​វឌ្ឍនភាព​សកម្មភាព​ស​ម្រេច​បាន​របស់​រដ្ឋបាល​ខេត្ត​និង​មន្ទីរ​ដែល​ពាក់ព័ន្ធ​ជាពិសេស​ផ្តោត​សំខាន់​លើ​សុខមាលភាព​សាធារណៈ​។​មានប្រសាសន៍​នោះ​លោកស្រី​មាន​សំអាន​ប្រធាន​ប្រតិភូ​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​។

​ក្នុង​នោះបាន​ជម្រាប​ពី​គោលបំណង​សំខាន់​គឺ​ស​ឈ្វេងយល់​ពាក់ព័ន្ធ​នឹង​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈ​កម្ម​ការ​និង​បាន​ជម្រាប​ពី​មុខងារ​តួនាទី​សំខាន់ៗ​របស់​គណៈកម្មការ​ជំនាញ​ទី​៨​នៃ​ព្រឹទ្ធសភា​។​​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​និង​ការបំភ្លឺ​ពី​បណ្តា​មន្ទីរ​វិស័យ​ពាក់ព័ន្ធ​និង​ដោះស្រាយ​ពន្យល់​ណែនាំ​ដល់​មន្ទីរជំនាញ​ថែមទៀត​៕S/​