អភិបាល​និង​សមាគមនារី​ខណ្ឌឫស្សីកែវ បន្ត​ចែក​អំណោយ​មនុស្សធម៌​ជូន​ចាស់ជរា​ជនក្រីក្រ​ងាយ​រងគ្រោះ​ចំនួន​៥៦​គ្រួសារ​

778
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: អភិបាល និង​សមាគមនារី​ខណ្ឌឫស្សីកែវ បន្ត​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ចាស់ជរា​ក្រីក្រ​ងាយ​រងគ្រោះ ចំនួន​៥៦​គ្រួសារ កាលពី​ថ្ងៃទី​២២ មិថុនា ២០១៨ សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌ​ឫស្សី​កេវ​។​

​គ្រឿងឧបភោគ​បរិភោគ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា​ក្រីក្រ​ងាយ​រងគ្រោះ ចំនួន​៣៥​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ និង​ថវិកា​មួយចំនួន​ដែលជា​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​ជួយ​សម្រាល​ដោះស្រាយ​បញ្ហា​ខ្វះខាត​ផ្សេងៗ​បាន​មួយចំនួន​។​

​នៅ​រសៀល​ថ្ងៃ​ដដែល សមាគមនារី​កម្ពុ​ជាខ​ណ្ឌ​ឫស្សីកែវ បន្ត​ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿង​បរិភោគ និង​ថវិកា​ជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​២១​គ្រួសារ ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ​កូនខ្ចី ចាស់ជរា​មាន​ជំងឺ ផ្ទុកមេរោគ​អេស​ដ៍ គ្មាន​ទីពឹង ដែល​ងាយ​រងគ្រោះ មកពី​សង្កាត់​ទួល​សង្កែ​ទី​២ និង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ បានទទួល​អំណោយ​មនុស្សធម៌​ជា​អង្ករ និង​ថវិកា របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដើម្បី​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយចំនួន តាមរយៈ​លោកស្រី អាន ផល្លា អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ និង​លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ តំណាង​ឲ្យ​លោក ជា ពិសី ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា និង​ជា​អភិបាលខណ្ឌ​៕